បាត់ដំបង ៖ កម្លាំងនគរបាលការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសបង្ក្រាបបុរសសង្ស័យ៣នាក់ជួញដូរគ្រឿងញៀនដោយខុសច្បាប់ និងថ្នាំញៀន២០ថង់ស្មើទម្ងន់៥៩,៤៨ក្រាមនិងវត្ថុតាងមួយចំនួនទៀតកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦ត្រង់ចំណុចក្រុមទី៣ស្ថិតនៅភូមិរំចេក៣-សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានបុរសចំនួន៣នាក់៖ ទី១ឈ្មោះ ទោមសម្បត្តិ ហៅឆាយ អាយុ២៥ឆ្នាំរស់នៅភូមិរំចេក២សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង។ ទី២ឈ្មោះភាព សុភា ហៅទូច អាយុ២០ឆ្នាំរស់នៅដូចខាងលើ។ទី៣ឈ្មោះអុំ សេង ហៅស្នា អាយុ៤១ឆ្នាំមានទីលុំនៅ ក្រុមទី៩ភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានដំបូងរួមមាន ថ្នាំញៀនប្រភេទមេតុំហ្វេតាមីន(ម៉ាទឹកកក)ចំនួន១កូនថង់តូច ទម្ងន់ ០,២៦ក្រាម ទាំងសំបក អំពូលទែម៉ូម៉ែត្រកែឆ្នៃសំរាប់ជក់ថ្នាំញៀនចំនួន២គ្រឿង ។ បន្តការឆែកឆេររកឃើញថ្នាំញៀនប្រភេទមាតុំហ្វេតាមីន ម៉ាទឹកកកចំនួន១៩ថង់ស្មើទម្ងន់៥៩,២២ក្រាម ទាំងសំបក ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ចុំនួន១ថង់សំរាប់ច្រករំលែកថ្នាំញៀនលក់ចំនួន២ដុំដបកែឆ្នៃសំរាប់ជក់ថ្នាំញៀនចំនួន១កន្ត្រៃចុំនួន១ទូរសព្ទ័ដៃ៣គ្រឿង។តាមចំចម្លើយសាភារបស់ជនសង្ស័យទាំង៣នាក់ថា ពិតជាបានចែកចាយថ្នាំញៀនពិតប្រាកដមែន ។
ឥឡួវនេះ កម្លាំងជំនាញកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់ ៕