0

សមត្ថកិច្ច​សន្និដ្ឋាន​ថា​ស្ត្រី​ម្នាក់​ជា​ជនជាតិ​ថៃ​ស្លាប់​ក្នុង​សណ្ឋាគារ​កាស៊ីណូ​(​ហ្វ្រា​ណា​ស៊ី​)​ត្រូវបាន ឃាតករ​ជា​ជនជាតិ​ថៃ​ដូចគ្នា​សម្លាប់​

សមត្ថកិច្ច​សន្និដ្ឋាន​ថា​ស្ត្រី​ម្នាក់​ជា​ជនជាតិ​ថៃ​ស្លាប់​ក្នុង​សណ្ឋាគារ​កាស៊ីណូ​(​ហ្វ្រា​ណា​ស៊ី​)​ត្រូវបាន ឃាតករ​ជា​ជនជាតិ​ថៃ​ដូចគ្នា​សម្លាប់​

​ខេត្ត​បាត់ដំបង​ ៖ ​ស្ត្រី​ជា​ជនជាតិ​ថៃ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​កាស៊ីណូ​ (​ហ្វ្រា​ណា​ស៊ី​)​ និង​មាន​កន្សែង​រឹត​ក​សព​ ​ជាដំបូង​ ថៅកែ​សណ្ឋាគារ​កាស៊ីណូ​ព្យាយាម​លាក់បាំង ​កាលពី​វេលា​ម៉ោង​១៣-០០​នាទី ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅក្នុង​បន្ទប់​សណ្ឋាគារ​កាស៊ីណូ​(​ហ្វ្រា​ណា​ស៊ី​)​ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​

​លោក​គឹម ពន្លក អធិការ​ស្រុក កំរៀង​បាន​ប្រាប់​សារពត៌មាន​យើង​តាម​រយៈ​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦​ថា ពាក់ព័ន្ធ​ទៅ​និង​រឿង​ឃាតកម្ម​ខាងលើនេះ ​សមត្ថកិច្ច​របស់​លោក​កំណត់​មុខសញ្ញា​បាន​ហើយ​កំពុង​ធ្វើ​ការស្រាវជ្រាវ ដោយ​សុំ​ការសហការ​ជាមួយ​ភាគ​គី​ថៃ​ហើយ​ចំពោះ​ជនសង្ស័យ​ជា​មុខសញ្ញា​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការត្រួតពិនិត្យ​និង​ស៊ើបអង្កេត​បន្ត​។​

​ប្រភព​ប្រាប់អោយដឹង​ថា​៖​ជនរងគ្រោះ​ឈ្មោះ​ម​នី ឆៃ​បុត្រ ភេទ​ស្រី​អាយុ​៤៤​ឆ្នាំ​ជា​ជនជាតិ​ថៃ​រស់នៅ ភូមិ​អង​ងិន ស្រុក​សៃម៉ៃ ក្រុង​ថេប​មហានគរ  ប្រទេស​ថៃ​ត្រូវ​បាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ប្រើប្រាស់​កន្សែង​រឹត​ក​បណ្តាលអោយ​ស្លាប់​នៅក្នុង​បន្ទប់​។​

​ឆ្លង​តាម​ការត្រួតពិនិត្យ​ជាក់ស្តែង​ដោយ​សព​ជនរងគ្រោះ​មាន​កន្សែង​ជាប់​និង​ក​ផង​នោះ​សមត្ថកិច្ច​បាន​ដាក់​ការ​សន្និដ្ឋាថា ៖ ជនរងគ្រោះ ពិតជា​ត្រូវបាន ឃាតករ​ជា​ជនជាតិ​ថៃ​ដូច គ្នា​ភេទ​ស្រី​ដែល​ស្នាក់​នៅ​បន្ទប់​ជាមួយគ្នា​បាន​ធ្វើ​សកម្មភាព យក​កន្សែង​មក​រឹត​ក បណ្តាលអោយ​ស្លាប់​រួច​គេចខ្លួន​បាត់​តែ​ម្តង ៕

t001 t003 t002

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!