ខេត្តរតនគិរី ៖ ឈ្មោះវ៉ៃឈ្មោះណូឈ្មោះណាក់ឈ្មោះស្រីម៉ីឈ្មោះទូចភូមិថ្មីនិងឈ្មោះម៉េងស្រម៉ូមជាឈ្មួញជួញឈើប្រណិតដុះស្លែគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប។
ឈ្មួញទាំងនេះបានដឹកឈើប្រណីត តាមរថយន្តម៉ាកធុនត្រារថយន្តកូរ៉េនិងរថយន្តភ្លៅ៥ ចេញពីស្រុកវ៉ើនសៃឆ្លងកាត់ស្រុកអូរជុំមកស្តុកទុកនៅឃ្លាំងចំនួនក្នុងក្រុងបានលុង ខេត្តរតនគិរី ដើម្បី ចែក ចាយបន្តអោយឈ្មួញ ក្នុងក្រុងបានលុង នឹងដឹកជញ្ជូនបន្ត ឆ្ពោះទៅកាន់ប្រទេសវៀតណាម យ៉ាងរលូន ដោយមិនមានបញ្ហាអ្វីឡើយសមត្ថកិច្ចតាមដងផ្លូវមិនហ៊ានកាក់សួរនាំឬបង្ក្រាបឡើយព្រោះបានឃុបឃិតគ្នាបង់ប្រាក់ប្រចាំខែរួចរាល់ហើយ។ ឈ្មួញរកស៊ីដឹកជញ្ជូនឈើប្រណឹតខេត្តរតនគីរីបន្ត តាមបណ្តោយ ផ្លូវជាតិលេខ៧៨ ឆ្លងកាត់ស្រុកបរកែវ ស្រុកអូរយ៉ាដាវ តាមច្រករ បៀងភូមិភិៈ និងច្រករបៀងភូមិឡំ និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដើម្បីយកទៅ លក់អោយឈ្មួញនៅប្រទេសវៀតណាម។
លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងសមត្ថកិច្ចច្រកព្រំដែន មិនដឹងជាទទួលបានផលប្រយោជន៍ ក្នុងមួយខែៗប៉ុន្មានទេបានជាបិទភ្នែក មិនទប់សង្កាត់បង្ក្រាបបណ្តោយឲ្យឈ្មួញជួញឈើទាំងនេះដឹកជញ្ជូនឆ្លងដែនខុសច្បាប់តាមតែអំពើចិត្ត៕