0

​ក្មេងស្រី​អាយុ​២​ឆ្នាំ​លេង​ទឹក​ក្រោម​ព្រះ​ភូមិ​ផ្ទះ​មុខផ្ទះ​អ្នកជិតខាង​លង់​ស្លាប់​

​ក្មេងស្រី​អាយុ​២​ឆ្នាំ​លេង​ទឹក​ក្រោម​ព្រះ​ភូមិ​ផ្ទះ​មុខផ្ទះ​អ្នកជិតខាង​លង់​ស្លាប់​

ខេត្ត​ឧត្តរមានជ័យ ៖ ក្មេងស្រី​អាយុ​២​ឆ្នាំ​លេង​ទឹក​ក្រោម​ព្រះ​ភូមិ​ផ្ទះ​មុខផ្ទះ​អ្នកជិតខាង ពេល​ឪពុក​ម្តាយ​រវល់​លក់ដូ​រ​បណ្តាល ឲ្យ​លង់​ស្លាប់ កាលពី​ម៉ោង​១៤​និង​៤០​នាទី រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​អូរ​ចិញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។​

​ប្រភព​ពី​សមត្ថកិច្ច​នគ​របាល​ស្រុក​អន្លង់វែង​បាន​ឲ្យដឹងថា​ក្មេងស្រី​លេង​ទឹកព្រះ​ភូមិ​ផ្ទះ​លង់​ស្លាប់​មានឈ្មោះ​ភារុំ​ហាណា​អាយុ​២​ឆ្នាំ​    ​មាន​ឪពុក​ឈ្មោះ​រដ្ឋភា​រុំ​អាយុ​២៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ​ហេង​ស្រី​និច​អាយុ​១៩​ឆ្នាំ របរ​លក់​ខោរ​អាវ ។ ចំណែក​អ្នកជិតខាង​ឈ្មោះ​ទិន​ហេង​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ អ្នក​ទាំងអស់​គ្នា​រស់នៅ ភូមិ​អូរ​ចិញ្ជៀន​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។​

​សមត្ថកិច្ច​នគរបាល​បានបញ្ជាក់​ថា​ក្មេង​ស្រី​ពិតជា​លង់ទឹក​ក្រោម​ព្រះ​ភូមិ​ផ្ទះ​ស្លាប់​មែន​មិន​មាន​ករណី​ឃាតកម្ម​អ្វី​ឡើយ​៕

 

IMG-20161220-WA0019 IMG-20161220-WA0020 IMG-20161220-WA0018

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!