0

​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ស្ទឹងត្រែង​ ​បង្ក្រាប​និង​ឃាត់ខ្លួន​បុរស​ម្នាក់​ជនជាតិ​ឡាវ​និង​គ្រឿងញៀន​១០២០​គ្រាប់​

​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ស្ទឹងត្រែង​ ​បង្ក្រាប​និង​ឃាត់ខ្លួន​បុរស​ម្នាក់​ជនជាតិ​ឡាវ​និង​គ្រឿងញៀន​១០២០​គ្រាប់​

ខេត្ត​ស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ស្ទឹងត្រែង​ដោយ​មាន​ការចូលរួម​រួម​សម្របសម្រួល​ពី​លោក​ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចុះ​
​បង្ក្រាប​និង​ឃាត់ខ្លួន​បុរស​ម្នាក់​ជនជាតិ​ឡាវ​និង​គ្រឿងញៀន​១០២០​គ្រាប់​ខណៈ​ជនសង្ស័យ​នាំ​គ្រឿងញៀន​ចេញពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​។​

​ការចុះ​បង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១៨​និង​០០​នាទី​ល្ងាច​ថ្ងៃទី​១៧​ធ្នូ​២០១៦​ស្ថិត​នៅ​ចំនុច​ដុង​ក្រឡ ក្នុងភូមិ​ខាំ​ផាន់​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។​

​វេរៈសេនីយឯក សាន់ និមល ស្នងការរង​និង​និង​ជា​ប្រធាន​ប្រធាន​ការិយាល័យ​កណ្តាល​នគ​របាល​ប្រឆាំង​បទល្មើស​គ្រឿងញាណ បានអោយដឹង​ថា​ជនសង្ស័យ​ដែល​បង្ក្រាប​បាន​ខាងលើនេះ​មានឈ្មោះ វណ្ណា​អាជ្ញា​លោម​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ជនជាតិ​ឡាវ មុខរបរ​កសិករ រស់នៅ​ភូមិ​បាង​លៀង ស្រុក​ប៉ាក​សង ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​។​

​សមត្ថកិច្ច​ថា គ្រឿងញៀន​ដែល​រឹបអូស​បាន​ជា​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(​គ្រាប់​)​ចំនួន ៥ កញ្ជប់​ធំ ស្មើនឹង​១០២០​គ្រាប់  ករណី​បទល្មើស​គ្រឿងញៀន​ខាងលើនេះ គឺជា​មុខសញ្ញា​សំខាន់​ដែល​កម្លាំង​របស់​លោកតា​មដា​ន​អស់​រយៈពេល​ជា​យូរ ទើប​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ។ ជនសង្ស័យ​ជនជាតិ​ឡាវ និង​គ្រឿងញៀន ប្រភេទ​មេតំ​ហ្វេ​តា​មីនចំនួន ៥ កញ្ជប់​ធំ ស្មើ​និង​១០២០​គ្រាប់ កំពុង​ធ្វើ​ការសាកសួរ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង រៀបចំ​ចងក្រង​សំណុំ​ឯកសារ​ទៅ​សាលា​ដំ​ដូង​ខេត្ត​ចាត់ការ​បន្ត ៕

 

yama1 (1)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!