0

​លោក​អធិការ​ស្រុក​មោង​ឬ​ស្សី​សន្យា​បង្ក្រាប​ល្បែងស៊ីសង​ប្រជល់មាន់​ម្ចាស់​សៃវៀន ឈ្មោះ ម៉ៅ​

​លោក​អធិការ​ស្រុក​មោង​ឬ​ស្សី​សន្យា​បង្ក្រាប​ល្បែងស៊ីសង​ប្រជល់មាន់​ម្ចាស់​សៃវៀន ឈ្មោះ ម៉ៅ​

បាត់ដំបង​៖ ល្បែងស៊ីសង​ប្រជល់មាន់​មួយ​កន្លែង​ដែល មាន​ម្ចាស់​សៃវៀន ឈ្មោះ ម៉ៅ​បើក​លេង​យ៉ាង​អណាធិបតេយ្យ​ជាច្រើន​ថ្ងៃ​មកហើយ មិន​មាន​អ្នក​បង្ក្រាប​ដែល​មាន​ទីតាំង​នៅ​ភូមិ​តា​ណាក ឃុំ​គារ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​បង្ក រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​និង​បង្ក​ការភ័យខ្លាច​កើតមាន​ចោរ​លួច ឆក់​ប្លន់​ជាដើម​ចំណែក​សមត្ថកិច្ច​វិញ​មិន​មាន​ការ​ទប់ស្កាត់​ឬ​បង្ក្រាប​ឡើយ​។​

​ប្រភព​បាន​អោយដឹងទៀតថា​៖ ក្នុង​មួយ​ថ្ងៃ​មួយ​ថ្ងៃ​អ្នក​មក​លេងល្បែង​ប្រជល់មាន់​ខាងលើ​ស​នេះ មិនតិច​ជាង​២០០​នាក់​ទេ​ហើយ​ក្នុងនោះ​ក៏​មាន​មន្ត្រី​នគរបាល​យោធា​និង​PM​ផងដែរ​ដែល​បាន​មក​លេង​ល្បែង​មួយ​នេះ​និង​មាន​ការស្រែក​ហូរ​កញ្ជ្រៀវ​រំខាន​ដល់​ការរស់នៅ​ដល់​អ្នកជិតខាង​ផងដែរ ។  ប្រភព​បន្តទៀតថា​៖​ដោយសារ​មាន​ការបើក​លេង​ភ្នាល់​ទាំង​ប្រជាពលរដ្ឋ​ទាំង​មន្ត្រី​សមត្ថកិច្ច​នេះ​ហើយ​បាន​ធ្វើអោយ​ពួកគាត់​ដែល​រស់​ក្បែរ​ខាង​ក្នុង​ភូមិ​ទាំងមូល​មានការ​ព្រួយ​បារ​មណ៍​ខ្លាច​កើតមាន​នូវ​ចោរលួច  ឆក់ ប្លន់ និង​អំពើហឹង្សារ​លើ​គ្រួសារ​ជា​ដើម ។

​ក្នុងនោះដែរ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​អោយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​បង្ក្រាប​នៅ​ល្បែងស៊ីសង​ខាងលើ​នេះ​ផង​ដើម្បីអោយ​ពួក​គាត់​រស់នៅ​ដោយ​មិន​មាន​ការភ័យខ្លាច​និង​ដើម្បី​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​។​

​ពាក់ព័ន្ធ​ទៅ​និង​ការលើក លោក គិត ហៀ​ង អធិការ​ស្រុក​មោង​ឬ​ស្សី​បាន​ប្រាប់​សារពត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​ធ្នូ​ឆ្នាំ​២០១៦​ថា​៖​ទីតាំង​ល្បែង​ប្រជល់មាន់​ខាងលើនេះ​មិន​មាន​ការបើក​លេង​រាល់​ថ្ងៃ​ឬ​មនុស្ស​រាប់រយ​នាក់​ដូច​ការលើក​ឡើង​នោះ​ទេ​គឺ​ទើបតែ​បាន​បើក​លេង​មួយ​ថ្ងៃ​ទេ ហើយ​នៅ​ព្រឹក​នេះ​លោក​បាន​ហៅ​មេ​ប៉ុស្តិ៍ និង​ម្ចាស់​ទីតាំង​មក​អប់រំ​បញ្ឈប់​ឲ្យ​លេង​ហើយ ៕

 

julman1 (3) julman1 (1) julman1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!