ខេត្តរតនគិរី ៖ នៅដើមខែធ្នូរហូតមកដល់ថ្ងៃទី១៩ឆ្នាំ២០១៦ រថយន្តសាំយ៉ុងដឹកឈើប្រណិតជាច្រើនគ្រឿងនិងឡានធំជាច្រើនគ្រឿងទៀតបានដឹកឈើចេញតាមច្រកទ្វាព្រំដែនឆ្លងទៅប្រទេសវៀតណាមខុសច្បាប់ដោយរលូន និងការហូរចូលពីវៀតណាមមកវិញមានប្រេងសាំងបារីអីវ៉ាន់ចាហួយ មានអន្តោរប្រវេសន៍វៀតណាមចេញចូលខុសច្បាប់ជាច្រើននាក់ ក្រោមការគ្រប់គ្រងរបស់លោកអ៊ី ចំរើន ប្រធានស្នាក់ការច្រកអន្តរជាតិអូរយ៉ាដាវ។
ប្រជាពលរដ្ឋដែលដឹកឈើតូចតាចនិងទិញនុំកញចប់មកពីវៀតណាមបានលើកឡើងថា ប្រជាពលរដ្ឋប្រកបរបររកស៊ីចេញចូលទៅដឹកបន្លែបង្ការ ឫអីវ៉ាន់ ចាហ៊ួយនិងអាស្រ័យផល អនុផលព្រៃឈើតូចតាចបន្តិចបន្តួច ឫគ្រឿងសង្ហារឹមដឹកចេញទៅវៀតណាមត្រូវក្រុមនគរបាលអន្តោរប្រវេសន៍ឃាត់ទុកបង្ខំយកលុយឬបិទច្រកទ្វាមួយរយៈ រីឯអ្នករកស៊ីដឹកឈើពិតប្រាកដបើកទ្វាឲ្យទៅរលូនព្រោះអ្នករកស៊ីឈើបានបង់ប្រាក់ប្រចាំខែរួចរាល់អស់ហើយ ។
ទាក់ទងនឹងការបិទច្រកទ្វាខាងលើនេះប្រភពព័តិមានពីមន្ត្រីប៉ូលិសនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបអោយសារព័តិមានដឹងថា គឺដោយសារតែមានទំនាស់ផ្ទៃ ក្នុងនិងប្រកាន់បក្សពួក ហើយចាប់តាំងពីលោកអ៊ីចំរើនមកកាន់ជាប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវមកបានធ្វើអោយប្រជាពលរដ្ឋជួបនូវការលំបាកក្នុងការប្រកបរបររកស៊ី ។
ពាក់ព័ន្ធករណីខាងលើអ្នកយកព័ត៌មានមិនអាចធ្វើការទំនាក់ទំនងទៅនឹងលោកអ៊ីចំរើនប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវបានទេ។
គួរបញ្ជាក់ផងដែរ ៖ កាលពីចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០១៦ ដោយមានអន្តោប្រវេសវៀតណាមខុសច្បាប់ចូលមកកាន់ខេត្តរតនគីរីច្រើនពេក ទើបក្រុមគណបក្សប្រឆាំងកែនគ្នាតវ៉ាបណ្តេញអន្តោរប្រវេសន៍ខុសច្បាប់ចេញពីទឹកដីខ្មែរ ។ លោក អ៊ី ចំរើន បង្កផលវិបាកនិងមិនគិតដល់មុខមាត់ដល់ឯកឧត្តម សុខ ផល អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ដែលខិតខំកំណែទម្រង់អន្តោរប្រវេសន៍ខុសច្បាប់គ្រប់ច្រកល្ហកឲ្យមានច្បាប់តាមស្តង់ដាអន្តរជាតិតាមបទបញ្ជារាជរដ្ខាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះឡើយ គឺលោកអ៊ី ចំរើន ប្រធានស្នាក់ការច្រកអន្តរជាតិអូរយ៉ាដាវធ្វើអ្វីស្រេចតែចិត្តខ្លួនឯង ៕