ស្ទឹងត្រែង ៖ រថយន្តយីឌុបធុនធំ២គ្រឿងភ្លៅ៥ដឹកឈើប្រណិតលើសកំណត់ប៉េសេនិងលើសទម្ងន់ចេញពី ក្រុមហ៊ុន ហ៊ង អាញ់ លំផាត់មានទីតាំងនៅក្នុងទឹកដី ស្រុកលំផាត់ ខេត្តរតនគិរីដែលមានលោក ពេជ្រ រិទ្ធសី ជាម្ចាស់ប្រមូលបានការដេញថ្លៃលើព្រៃសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនខាងលើ នៃដែនជម្រកសត្វព្រៃលំផាត់ ឆ្លងកាត់ខេត្តស្ទឹងត្រែងឆ្ពោះ ទៅកាន់ខេត្តស្វាយរៀងត្រូវសមត្ថកិច្ចចម្រុះឃាត់ កាលពីវេលាម៉ោង៩យប់ថ្ងៃ ១៦ ធ្នូ ២០១៦ ស្ថិតនៅចំនុចខាងមុខថ្នាលបណ្តុះកូនឈើអូរពងមាន់ក្នុងភូមិរាជនុកូលសង្កាត់អូរពងមាន់ខេត្តស្ទឹងត្រែង។
បន្ទាប់ពីជំនាញរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ដាក់ការសង្ស័យអាចដឹកលើសប៉េសេយកឈើទៅវាស់វែងនិងត្រួតពិនិត្យម្តងទៀតនៅព្រឹកថ្ងៃ១៧ធ្នូឈ្នាំ២០១៦។
សេចក្តីរាយការណ៏ឲ្យដឹងថារថយន្តយីឌុបដឹកឈើទាំង២គ្រឿងបានដឹកចេញពីក្រុមហ៊ុន ហ៊ង់អាញ់ លំផាត់ (ស្រុកលំផាត់)ដែលមានលោក ឧកញ៉ា រពេជ្រ រិទ្ធសី ជាឈ្មួញក្នុងការធ្វើជំនួញឈើនៅរថយន្តខាងលើ ។ ចេញពីខេត្តរតនគិរីឆ្លងកាត់តាមចំនុចក្បែរស្ពានស្រែកពកសង្កាត់ក្បាលរមាសស្រុកសេសាន្តក្នុងគោលយកទៅខេត្តស្វាយរៀង ។
ប្រភពអោយដឹងទៀតថា រថយន្តដឹកឈើទាំង២នេះ ទី១ពាក់ស្លាកលេខកំពង់ចាម ៣A៣៣៩៩ និងមួយគ្រឿងទៀត ពាក់ស្លាកលេខកំពង់ចាម ៣ អា ៣A ៦១ មានក្បាលពណ៌សនិងទ្រុងពណ៏ខៀវ ។ ហើយរថយន្តត្រូវគេកត់សម្គាល់ឃើញមានដឹកឈើជាច្រើនសន្លឹកជាប្រភេទប៉ាកកេ សុក្រំជិតពេញទ្រុងរថយន្ត ហើយគេសង្ស័យថាអាចនឹងលើសប៉េសេ និងលើសទម្ងន់ផងដែរ។
រថយន្តដឹកឈើទាំង២គ្រឿងរបស់ ឧកញ៉ាក្មេង ពេជ្ររិទ្ធសីនៅគ្រានេះ ជំនាញរដ្ឋបាលព្រៃឈើអូរពងមាន់កំពុងតែរើឈើទំលាក់ និងវាស់វែងជាថ្មីម្តងទៀតហើយបើរថយន្តទាំង២នោះ ដឹកឈើលើសកំណត់ប៉េសេជំនាញ និងចាត់ការទៅតាមនិតិធីច្បាប់តែបើដឹកឈើត្រឹមត្រូវតាមការកំណត់របស់ប៉េសេ ជំនាញដោះលែងអោយទៅវិញ ។ ពាក់ព័ន្ធនិងការឃាត់រថយន្តទាំង២នេះ សមត្ថកិច្ចជំនាញនៅមិនទាន់បានបង្ហាញប៉េសេ របស់ក្រុមហ៊ុនជូនអ្នកយកពត៏មាន ដើម្បីផ្តិតយករូបភាពបានទេព្រោះកំពុងធ្វើការ ៕