0

បែកធ្លាយ​រឿង​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​គង់​ក្រឹង​យកឈ្មោះ ឧបកនាយករដ្ឋមន្ត្រី​ទៀ​បាញ់​ទៅប្រើ​ក្នុង​ការ​ឈូសឆាយ ដី​ព្រៃ​ធ្វើ​ផ្លូវ​ដឹកឈើ​ទៅ​លក់​នៅ​យួន​

បែកធ្លាយ​រឿង​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​គង់​ក្រឹង​យកឈ្មោះ ឧបកនាយករដ្ឋមន្ត្រី​ទៀ​បាញ់​ទៅប្រើ​ក្នុង​ការ​ឈូសឆាយ ដី​ព្រៃ​ធ្វើ​ផ្លូវ​ដឹកឈើ​ទៅ​លក់​នៅ​យួន​

ខេត្ត​ក្រចេះ ៖ ប្រភព​ពី​ភ្នាក់ងារ​សារព័ត៌មាន​ថា មានការ​បែកធ្លាយ​ព័ត៌មាន​ធំ​មួយ​នៅ​ខេត្ត​ក្រចេះ ករណី​មេ​ឈ្មួញ​ឈើប្រណិត​ដុះ​ស្លែ ដ៏​ល្បីឈ្មោះ គង់ ក្រឹ​ង បាន​យក​អំណាច ឧបកនាយករដ្ឋមន្ត្រី ទៀ បាញ់ ទៅ​ប្រើប្រាស់ ក្នុងការ​ឈូសឆាយ​ដី​ព្រៃ នៅ​ចំណុច​ឃុំ​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្ត​ក្រចេះ ឈូសឆាយ​ធ្វើ​ផ្លូវ​សម្រាប់​ដឹក​ឈើប្រណិត យកទៅលក់​នៅ​ស្រុក​យួន​? តាម​ច្រក D3 ស្ថិតក្នុង​ចំណុច​ភូមិ ជ្រៃ ឃុំ​2​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

យោងតាម​ប្រភពត័ត៌មាន ច្បាស់ការ​មួយ បានឲ្យដឹងថា មេ​ឈ្មួញ គង់ ក្រឹ​ង បានធ្វើ​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ ខាងលើនេះ យូរ​មក​ហើយ ដោយ​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រា​ក់ៗ ជា​អ្នក​ជួយ​សម្រួល​មើល​ការខុសត្រូវ និង​ជួយ​លាក់បាំង​ដល់​ថ្នាក់លើ ដើម្បី​មេ​ឈ្មួញ គង់ ក្រឹ​ង មាន​ភាពងាយស្រួល ក្នុងការ​ធ្វើ​
​សកម្មភាព ដឹកជញ្ជូន​ឈើប្រណិត យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា ក្រោយ​ពី​មេ​ឈ្មួញ គង់ ក្រឹ​ង បាន​ក្លាយខ្លួន​ជា​មហាសេដ្ឋី ដ៏​មហិមារ នៅក្នុង​ទឹកដី​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ទាក់ទង​ទៅ​និង​មុខ​ជំនួញ​ឈើប្រណិត​នេះ​ផង​ដែរ​? នៅ​ពេល​ថ្មីៗ​នេះ គេ​សង្កេតឃើញ មេ​ឈ្មួញ គង់ ក្រឹ​ង ត្រូវបាន​គេ​ហៅ ងារ​ជា ឯកឧត្តមៗ ពេញៗ​មាត់​? ហើយ​គេ​មិនដឹងថា មេ​ឈ្មួញ គង់ ក្រឹ​ង ឡើង​ជា​ឯកឧត្តម តាមរយះ​ជួយ​សង្គម​ជាតិ ឬក៌​តាមរយះ​បំផ្លាញ​ព្រៃឈើ​នោះទេ​?​។​

បើ​តាម​សេចក្តីរាយការណ៍ ពី​ឈ្មួញ​រកស៊ី​ឈើ ម្នាក់​នៅ ខេត្ត​ក្រចេះ បានអោយដឹងថា កាលពី ពីរ​ខែ​មុន ក្រុម​ប៉េអឹម ផ្ទៃ​ប្រទេស របស់​ឯកឧត្តម ឧត្តមសេនីលោក សៅ សុខា បាន​ចុះ​មក​ដល់ ស្រុក​ស្នួល ខេត្ត​ក្រចេះ ភ្លាម​ក៏​បាន ឡោម​ព័ទ្ធ កន្លែង​ស្តុប​ឈើ និង​ផ្ទះ​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ម្តង​រួចមកហើយ តែ​តាមពិត​វា​គ្រាន់តែ ជា​ឆាក​
​ល្ខោន បំភ័ន្ត​ភ្នែក ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​? ក្រោយមក​ក៏​ត្រូវ​រូ​វ​គ្នា​ទៅវិញ ហើយក៏ ដក​កម្លាំង ចេញ​ទៅ​វិញ​ដោយ​មិន​បាន​ចាប់​ឈើ​នេះ​ឡើយ រហូតមក ទល់នឹង សព្វថ្ងៃនេះ ។​

​មេ​ឈ្មួញ គង់ ក្រឹ​ង កំពុងតែ​ធ្វើ​ផ្គរ ធ្វើ​ភ្លៀង ចេញ​ឈើ ប្រណិត រាប់សិប​តោន ក្នុង​មួយ​ថ្ងៃៗ ដោយ​មិន​ខ្លាច សមត្ថកិច្ច ណា​ទាំងអស់ សូម្បី​តែ កម្លាំង​ផ្ទៃ ប្រទេស កំពុង​តែ​បំពេញ បេសកម្ម នៅលើ ទឹកដី​ខេត្ត ក្រចេះ​។ សព្វថ្ងៃនេះ ជា​បទបញ្ជា របស់ សម្តេចនាយក រដ្ឋមន្ត្រី ដែលជា ប្រមុខ រាជរដ្ឋាភិបាល ក៏​ដោយ​នោះ មេ​ឈ្មួញ​គង់ ក្រឹ​ង នៅតែ​មិន ខ្លាចញញើត សូម្បី​តែ​បន្តិច ។​

ហេតុផល​នេះ មហាជន​បាន​ដាក់​ការសង្ស័យថា ពួក​សមត្ថកិច្ច ទាំងនោះ រួមមាន មេព្រៃ និង​ប៉េអឹម ផ្ទៃ​ប្រទេស ព្រមទាំង សមត្ថកិច្ច តាម​ដងផ្លូវ ពី​ស្រុក ចិត្រ​បុរី រហូតដល់ ស្រុក​ស្នួល ត្រូវបាន មេ​ឈ្មួញ គង់ ក្រឹ​ង ដាក់​ថ្នាំ សណ្តំ​អស់​ទៅហើយ​? បាន​ជា​យក បទបញ្ជា របស់​សម្តេច មក​ធ្វើជា ល្បែង​លេង ហើយ​ឃុបឃិត ប្រព្រឹត្តិ បទល្មើស យកលុយ ដាក់​ហោប៉ៅ ស្រេច​តែ អំពើ​ចិត្ត ដោយ​ហ៊ាន បណ្តោយឲ្យ លោក គង់ ក្រឹ​ង ដែល​គ្រាន់តែ ជា​អនុ​វរៈ​សេនា​តូច​ការពារ ព្រំដែន​២០៤ ម្នាក់​សោះ ហ៊ាន​ប្រឆាំង បទបញ្ជា របស់​សម្តេច បាន​ទៅ តាម​អំពើ ចិត្ត​យ៉ាង ដូច្នេះ ។​

​ប្រជាពលរដ្ឋ នៅតាម​បណ្តោយ​ផ្លូវ​ក្នុង ស្រុក​ស្នួល កំពុងតែ​រិះគន់​យ៉ាងខ្លាំង ទៅលើ​សមត្ថកិច្ច ខេត្ត​ក្រចេះ ថា​គ្មាន សមត្ថភាព ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើយ គឺ​ឈរ​នៅតាម​ដងផ្លូវ​ចាំតែ​យក​លុយ​ពី​បទល្មើស​តែប៉ុណ្ណោះ ហើយ រាជរដ្ឋាភិបាល ដែល​ខំ​ទុក ចិត្ត​លោក សៅ សុខា ដែល​បាន តែងតាំង ជា​ប្រធាន គណៈកម្មាធិការ ទប់ស្កាត់ បទល្មើស ព្រៃឈើ ត្រូវបាន បរាជ័យ ហើយ​នៅពេលនេះ តើ​រាជរដ្ឋាភិបាល គួរតែ ទុកចិត្ត អ្នកណា​ទៅ​វិញ បើ​សូម្បី តែ​ក្រុម បង្ក្រាប បទល្មើស របស់លោក សៅ សុខា ហើយ​នៅ តែ​បង្ក្រាប មិនបាន​។​

មន្ត្រី ថ្នាក់ក្រោម បែរ​ជា​ព្រងើយកន្តើយ នឹង​បទបញ្ជា ជាពិសេស មន្ត្រី ស្រុក​ស្នួល ខេត្ត​ក្រចេះ នេះ​តែម្តង តើ​អង្គភាព ប្រឆាំង​អំពើពុករលួយ គួរតែ​មាន​វិធានការ ចុះ​ស៊ើប រឿង​បទល្មើស​ព្រៃឈើ របស់​មេ​ឈ្មួញ គង់ ក្រឹ​ង នេះ​ទេ​? ក្រែងលោ មាន​មន្ត្រី​ធំៗ មួយចំនួន នៅ​ពីក្រោយ ខ្នង​មេ​ឈ្មួញ គង់ ក្រឹ​ង ដែលជា អនុ​វរៈ ការពារ ព្រំដែន​២០៤ នេះ ។​

​ខាង​សារព័ត៍មាន​គ្រប់​អង្គភាព ក្នុងប្រទេស​កម្ពុជា សូម​សំណូពរ​ដល់ ព្រះមហាក្សត្រ​កម្ពុជា និង សម្ដេច​តេ​ជោរ ហ៊ុន សែន សូម​ជួយ​អន្តរា​គម​ន៏ និង​បើក​ការស៊ើបអង្កេត ទៅលើ​មេ​ឈ្មួញ​ព្រៃឈើ​ខាង​លើ​ផង ព្រោះថា មេ​ឈ្មួញ​ខាងលើ បាន​ប្រើ​អំណាច និង​ទឹកប្រាក់​សណ្ដំ​កងកម្លាំង​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​។

​ប៉ុន្មាន​ថ្ងៃមុន​នេះ ក្រុម​អ្នកដឹកឈើ​តាម​ម៉ូតូ​អោយ​មេ​ឈ្មួញ គង់ ក្រឹ​ង បាន​ជួប​គ្រោះ​ដោយ​សារ ប៉ូលីស​វ​រះ​សេនា​តូច​លេខ​៦១៩ ឃាត់​សុំ​លុយ បណ្ដាល​អោយ​ឈើ ធ្លាក់​សង្កត់​បែកក្បាល​ស្លាប់​ភ្លាមៗ យ៉ាអនោច​អធម នេះហើយ ដោយសារ​តែ​មេ​ឈ្មួញ គង់ ក្រឹ​ង បាន​ប្រើ​អំណាច​ទឹក​លុយ ក្នុង​ការទិញ​ឈើប្រណិត ក្នុង​តំលៃ​ថ្លៃ​ទើប ធ្វើអោយ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ប្ដូរ​អាជីព​ធម្មតា​មក​ដឹក​បទល្មើស​ព្រៃឈើ​អោយ​មេ​ឈ្មួញ​គង់​ក្រឹង​វិញ​។​

​ពាក់ព័ន្ធ​និង​ករណី​ខាងលើនេះ អង្គភាព​យើង មិនអាច​សុំ​ការបកស្រាយ​បំភ្លឺ ពី​មេ​ឈ្មួញ គង់ ក្រឹ​ង បាន​នោះ​ទេ​?​

 

 

kong-kreung-moto-500x289 2016-12-16-01 2016-12-16-07 2016-12-16-02

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!