ខេត្តរតនគីរី ៖ ថ្ងៃទី ៤ ខែធ្នូ វេលាម៉ោងប្រមាណ ៥ព្រឹក ក្រុមឈ្មួញបានដឹកឈើមកដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ រង់ចាំ ដល់ម៉ោង ៧ព្រឹក ទើបខាងសមត្ថកិច្ចប្រចាំច្រកទ្វារបើកបារ៉ាស់ឱ្យចូល ។ មន្ត្រីសមត្ថកិច្ចតូចតាចម្នាក់ដែលប្រចាំការនៅផ្លូវ ជាតិលេខ ៧៨ សូមមិនបញ្ចោញឈ្មោះប្រាបឱ្យដឹងថា ការដឹកជញ្ជូនឈើប្រណីតឆ្ពោះទៅវៀតណាមដោយរលូននេះ ដោយសារតែមេព្រៃ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនឃុបឃិតបើកភ្លើងខៀវឱ្យក្រុមឈ្មួញទាំងនោះ ។
ទោះបីជាមានរថយន្តប្រមាណ ២០គ្រឿង ប្រភេទសាំយ៉ុង និងត្រូពិក បានសម្រុកដឹកឈើប្រណីតទៅប្រទេសវៀត ណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយរលូនយ៉ាងណានោះ ពោលគឺគ្មានការបង្ក្រាបពីមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចនោះឡើយ ។
ទាក់ទិនទៅនឹងសកម្មភាពដឹកជញ្ជូនឈើប្រណីតទៅប្រទេសវៀតណាម មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តរតនគីរី បានលើកឡើងស្រដៀងគ្នាថា បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលឱ្យសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ទប់ស្កាត់ការដឹកជញ្ជូនឈើចេញក្រៅប្រទេសនោះហាក់គ្មានប្រសិទ្ធភាពបន្តិចសោះឡើយ ។ ទន្ទឹមនឹងករណីជំនួញឈើប្រណីត ឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គ្មានការទប់ស្កាត់ដែលជាការផ្គើនទៅនឹងបញ្ជារបស់ប្រមុខរាជ រដ្ឋាភិបាលនេះ មិនសុំការបំភ្លឺពីសមត្ថកិច្ចណាមួយបានទេ នៅព្រឹកថ្ងៃទី ១៤ ខែធ្នូ កន្លងទៅថ្មីៗនេះ ។
គូសបញ្ជាក់ថា រហូតមកដល់ម៉ោងប្រមាណជាង ៧ព្រឹកថ្ងៃដដែលនេះ ក្រុមឈ្មួញដឹកឈើតាមរថយន្តាងលើ ក៏បាន ត្រឡប់ថយក្រោយវិញ ពោលគឺមិនឱ្យដឹកឆ្លងដែនទៅវៀតណាមទេ ហើយក៏មិនដឹងពីមូលហេតុដែរ ។ តាមប្រភពព័ត៌មានថា នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី ១៤ ខែធ្នូ ក្នុងចំណោមរថយន្តចំនួន ២០គ្រឿង សមត្ថកិច្ចឱ្យចេញតែ ៥គ្រឿងប៉ុណ្ណោះ ឯនៅសល់ប៉ុន្មានត្រឡប់ក្រោយវិញទាំងអស់ ៕