ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោកជំទាវជាភរិយា បាន អញ្ជើញជាអធិបតីភាពក្នុង ពិធីបើកការដ្ឋានស្ថាបនាបន្ថែម ស្ពានអាកាស និងផ្លូវក្រោមដី ចំនួន៤ខ្សែបន្ថែមទៀត នៅ ស្ពានអាកាសក្បាលថ្នល់ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយ មើលឃើញពីការដោះស្រាយ ការកកស្ទះចរាចរណ៍ដែល កំពុងកើតមាននៅតំបន់ស្ពាន អាកាសក្បាលថ្នល់មិនទាន់ល្អ ប្រសើរនៅឡើយនោះអាជ្ញា ធររាជធានីភ្នំពេញនឹងស្ថាបនា ស្ពានអាកាសចំនួន៣ និងផ្លូវ ក្រោមដី១ខ្សែបន្ថែមទៀត ដើម្បីកែលម្អ និងដោះស្រាយ បញ្ហាចរាចរណ៍ ឱ្យបានរលូន ដូចស្ពានអាកាសនិងផ្លូវក្រោម ដីស្ទឹងមានជ័យ។
គម្រោងស្ថាបនាស្ពាន អាកាសនិងផ្លូវក្រោមដីបន្ថែម ទៀត ចំពោះគម្រោងស្ពាន អាកាសនិងផ្លូវក្រោមដីដែល រដ្ឋបាលរាជធានីភ្នំពេញជ្រើស យកនោះ មានចំនួន៤ខ្សែទី១- ស្ពានស្របពីលើមហាវិថីព្រះនរោត្តមបត់ឆ្វេង ឡើងភ្ពាប់ ទៅស្ពានព្រះមុនីវង្សថ្មី ទី២- តភ្ជាប់ពីស្ពានព្រះមុនីវង្សចាស់ បត់កោងស្តាំឡើងទៅចាក់ អង្រែ ទី៣-ផ្លូវស្របពីលើ មហាវិថីព្រះមុនីវង្ស បត់ទៅ នរោត្តមរួចបត់ស្តាំឡើងស្ពាន វិញ និងទី៤-ផ្លូវក្រោមដី ១ ខ្សែទៀត មុជក្រោមដីពីចាក់ អង្រែទៅចេញនៅមហាវិថី ព្រះមុនីវង្សតែម្តង ។
ស្ពានអាកាសនេះមាន បណ្តោយមិនស្មើគ្នានោះទេ គឺចាប់ពី ២២០ ដល់ ២៤០ ម៉ែត្រ ទទឹងចាប់ពី ៥ ទៅ ៧ ម៉ែត្រ ។ ចំណែកផ្លូវមុជក្រោម ដីមានបណ្តោយ៣០៦ម៉ែត្រ ហើយបន្ទាប់ពីស្ថាបនារួចការ ធ្វើចរាចរនៅតំបន់ស្ពានអាកាសក្បាលថ្នល់ និងមានភាព ប្រសើរជាងមុន ពោលគឺអាច ដោះស្រាយបានប្រសើរឡើង ដូចនៅតំបន់ស្ពានអាកាសនិង ផ្លូវក្រោមដីស្ទឹងមានជ័យដែរ ៕