0

ឃោ​ឃៅ​ហួសពេក! កូន​តិរច្ឆាន​រំលោភ​ម្ដាយ​ខ្លួនឯង និង​វាយដំ​រាល់ថ្ងៃ, សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​ប​ញ្ជួ​ន​ទៅ​តុលាការ

(ភ្នំពេញ)៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ បានចេញ​បង្ក្រាប​អំពើហិង្សា​មួយ ដែល​បង្កដោយ​កូនប្រុស​តិរច្ឆាន​ម្នាក់ បាន​វាយដំច្រំធាក់​លើ​ម្ដាយបង្កើត​របស់ខ្លួន​យ៉ាងដំណំ ថែមទាំង​ចាប់រំលោភ​បានសម្រេច​ជាច្រើន​ដង។

មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ យឹម ហ៊ួ អាយុ៤៧ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ២១៧ ក្រុម១ ផ្លូវជាតិ​លេខ៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ បាន​ប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​ម្ដាយ​ខ្លួនឯង ជា​ជនរងគ្រោះ​មានឈ្មោះ លី ឆុំ អាយុ៦៧ឆ្នាំ ស្នាក់​នៅផ្ទះ​ជាមួយគ្នា។

ជនរងគ្រោះ​ត្រូវជា​ម្តាយ បាន​រៀបរាប់​ឲ្យ​ដឹងថា កូនបង្កើត​រូបនេះ បាន​អុកឡុក​វាយបំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុងផ្ទះ ស្ទើរ​គ្មាន​សល់ ហើយ​បាន​វាយ​ធ្វើបាប​រូបគាត់ និង​ចាប់រំលោភ​គាត់​បានសម្រេច​ស្ទើរ​រាល់​លើក រយៈពេល​ជាង២ខែ មកហើយ ដោយ​គម្រាម​មិន​ឲ្យ​គាត់​ប្រាប់​គេ​ឡើយ បើ​មិន​ដូច្នេះ​ជនសង្ស័យ​នឹង​សម្លាប់​គាត់​ចោល។ ដោយ​ការភ័យខ្លាច​ផង នឹង​ខ្មាស់​គេ​ផង គាត់​ចេះតែ​ទ្រាំ​ទាំង​កា​ឈឺចាប់ តែ​រហូតដល់​ទ្រាំលែងបាន គាត់​ក៏​សម្រេចចិត្ត​ប្តឹងទៅ​កម្លាំង​សមត្ថកិច្ច ដើម្បី​ចាត់កា​ទៅតាម​ផ្លូវច្បាប់។

មន្ត្រី​សមត្ថកិច្ច​ខាងលើ​បាន​បន្តថា ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ភ្លាម នៅវេលា​ម៉ោង១១៖៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​តែម្ដង៕

s

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!