0

នគរបាល​ខេត្តរតនគិរី ឃាត់ខ្លួន​ចោរ​មួយក្រុម៤នាក់ ក្រោយ​លួច​ក្របី​អ្នកស្រុក​នៅ​ស្រុក​អូរ​ជុំ

(រតនៈគីរី ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ចា​អ៊ុង សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​បឹង​កន្សែង​និង​កម្លាំង​នគរបាល​ព្រហ្ម​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី៤នាក់ នៅ​ចំណុច​ក្បែរ​បន្ទាយ​វរ​សេនា​តូច​អន្តរាគមន៍​លេខ១ស្ថិតក្នុង​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី។

បើតាម​សមត្ថកិច្ច​នគរបាល ដែល​ចុះ​ប្រតិបត្តិការ​ប្រាប់​ឲ្យ​ដឹងថា​បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ម្ចាស់​ក្របី​ឈ្មោះ​ក្រ​ទុ ពឿ​ង​ជនជាតិ គ្រឹ​ង​ភេទ​ប្រុស​អាយុ៣៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធួ​យ​ទុំ ឃុំ​ចា​អ៊ុង​មាន​បាត់​ក្របី៤ក្បាល នៅវេលា​ម៉ោង១០យប់​ថ្ងៃ ទី២៩ខែតុលា កម្លាំង​នគរបាល​បាន​ប្រើប្រាស់​វិធាន​ការជំនាញ​ស្រាវជ្រាវ​មុខសញ្ញា។

លុះដល់​ម៉ោង​ប្រមាណ៨៖១៥នាទី​ព្រឹក ថ្ងៃទី៣០ ខែតុលា​នេះ កម្លាំង​បាន​ចុះបង្ក្រាប​ជាក់ស្តែង​នៅ​ទីតាំង​លើ។ប្រ​ភ​ព័​ព៌​ត​មាន​ខាងលើ ប្រាប់​បន្តថា​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី៤នាក់​ក្នុងនោះ​ម្ចាស់ផ្ទះ​មានឈ្មោះ​ហ៊ិ​ម សះ ភេទ​ស្រី​អាយុ៥១ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម។ប៉ុន្តែ​ជនសង្ស័យ៣នាក់​ផ្សេងទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ។

សមត្ថកិច្ច​នគរបាល​បន្ថែម​ឲ្យ​ដឹង​ទៀតថា​ក្នុង​ប្រតិបត្តិការ​នេះ បាន​ដកហូត​បាន​ក្របី​រស់១ក្បាល​ស្បែក​គោ ស្បែក​ក្របី និង​សាច់​ក្របី​ពន្លះសាច់ ហើយ​មួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស ស្រី៤នាក់ ក្របី​រស់១ក្បាល និង​វត្ថុតាង​មួយចំនួន​ត្រូវបាន​កម្លាំង​នគរបាល​នាំមក​ស្នងការ​នគរបាល​ខេត្តរតនគិរី។ ជាការ​កត់សម្គាល់​មួយ​រយះ​កន្លងមកនេះ ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី គោ ក្របី​របស់​ប្រជាពលរដ្ឋ​ត្រូវ​ចោរលួច​អស់​ជាច្រើន​ក្បាល៕

efsdx

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!