0

មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តប៉ៃលិនបានចុះសហការជាមួយអាជ្ញាធរ ពិនិត្យស្តង់អង្ករមួយកន្លែង ពលរដ្ឋសង្ស័យថា មានលក់អង្ករជាតិជ័រប្លាស្ទិក(អត់មាន)

ខេត្តប៉ៃលិន ៖ បន្ទាប់ពីប្រជាពលរដ្ឋមួយគ្រួសារ រស់នៅក្នុងក្រុងប៉ៃលិន ភ្ញាក់ផ្អើលឆោរឡោ ពួកគាត់សង្ស័យថា មានអង្ករដែលកាត់បានទិញពីស្តង់អាជីវករមួយកន្លែងជិតផ្សារប៉ាហ៊ីក្រុងប៉ៃលិន យកទៅដាំបាយហូប និងលីងឱ្យខ្លាច រកឃើញមានជាតិជ័រកៅស៊ូប្លាស្ទិក ទើបខាងកាំកុងត្រូលសាខាខេត្តប៉ៃលិន សហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត រួមទាំងកងកម្លាំងសមត្ថកិច្ចនគរ បាលស្នងការខេត្ត ចុះត្រួតពិនិត្យស្តង់អង្ករនោះភ្លាមៗ ។ តែក្រោយពេលពិនិត្យ និងធ្វើពិ សោធដាក់អង្ករលីងលើចង្ក្រានរួចរាល់មក រហូតដល់ក្លាយទៅជាក្រហម មិនឃើញមានអ្វីប្រែប្រួល ឬក្លាយទៅជាជ័រកៅស៊ូនោះទេ ហើយម្ចាស់ស្តង់អង្កររករឿងប្តឹងអ្នកនាំសមត្ថកិច្ចទៅពិនិត្យអង្កររបស់គាត់ ដែលប៉ះពាល់ដល់កន្លែងលក់ដូរ ។

ហេតុការណ៍ដែលសមត្ថកិច្ចចុះត្រួតពិនិត្យអង្ករដែលសង្ស័យថា មានជ័រប្លាស្ទិកនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ រហូតដល់ម៉ោង៦ និង ១០នាទីព្រលប់ ស្ថិតនៅខាងជើងផ្សារសាមគ្គី ហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
សូមបញ្ជាក់ថា នៅវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ គ្រួ សារមួយ បានយកអង្ករទៅលីងបម្រុងនឹងដាក់ជាមួយផ្អកត្រីប្រៃ ដើម្បីទទួលទាន លុះលីងរហូតដល់ខ្លោច ពិនិត្យទៅឃើញ សង្ស័យថា មានជ័រដុំៗ ក៏ផ្អើលតែម្តង ។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពេលទទួលដំណឹងពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ ទិត្យ អុល ភេទប្រុស អាយុ៥២ឆ្នាំ ប្រពន្ធ ឈ្មោះ ចាន់ ចំរើន អាយុ៥០ឆ្នាំ រស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទើបល្ងាចថ្ងៃដដែល ខាងកាំកុងត្រូលសាខាខេត្តប៉ៃលិន សហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត រួមជាមួយនគរបាលស្នងការខេត្ត ចុះទៅពិនិត្យស្តង់អង្ករមួយកន្លែងខាងលើ ដោយយកអង្ករនោះមកលីងមើល រហូតដល់ឡើងក្រហម តែលទ្ធផលចុងក្រោយអត់ឃើញមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះទេ ។

បើតាមប្រភពព័ត៌មានពីមន្រ្តីកាំកុងត្រូលសាខាខេត្តប៉ៃលិន បានឱ្យដឹងថា មូលហេ តុ ដែលប្រជាពលរដ្ឋមួយគ្រួសារខាងលើ លីងអង្កររហូតដល់ខ្លោចខ្លាំងពេក ហើយចេញជ័រស្រដៀងនឹងជាតិជ័រកៅស៊ូនោះ ព្រោះតែពួកគាត់លីងរហូតដល់ហួសកំរិតជ្រុល ទើបក្លាយទៅជាដុំៗ ដូចជ័រកៅស៊ូបែបនេះ ។ ប្រភពភដដែលបន្តទៀតថា បើលីងតាមលក្ខណៈធម្មតា គ្រាន់តែឱ្យក្រហមនោះ អត់ឃើញមានអ្វីប្លែកនោះឡើយ ។ ម្យ៉ាងវិញទៀត បើសិនជាអង្ករនោះមានជាតិជ័រកៅស៊ូប្លាស្ទិកប្រាកដមែន យើងគ្រាន់តែលីងឱ្យខ្លោចក្រហមធម្មតា អាចនឹងរកឃើញជ័រកៅស៊ូហើយ ។ ដូច្នេះការលីងរបស់ប្រជាពលរដ្ឋខាងលើ រហូតដល់ខ្លោចដុតឆេះនោះ មិនមែនជាការពិសោធពិតប្រាកដនោះទេ ។ លើសពីនេះ អង្ករធម្មតា ដែលយើងដាំបាយហូបរាល់ថ្ងៃ កាលណាគេដាក់លីងក្នុងខ្ទះ រហូតដល់ខ្លោចខ្លាំងពេករួច យកភ្លើងដុត នោះអាចនឹងឆេះដូចគ្នា ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការភ្ញាក់ផ្អើ ល អ្វីនោះឡើយ ការនិយាយតៗ គ្នាពីមាត់មួយទៅមាត់មួយ មិនមែនជាការពិតនោះទេ ហើយការធ្វើពិសោធរបស់ប្រជាពលរដ្ឋខាងលើ ក៏មិនអាចបញ្ជាក់ពិតប្រាកដនោះដែរ ព្រោះធ្វើខុសពីលក្ខណៈបច្ចេកទេស ។

ទោះបីជាយ៉ាងណាក៏ដោយក្រោយពីត្រួតពិនិត្យរកអត់ឃើញថាអង្ករក្នុងស្តង់របស់អាជីវករខាងលើជាតិប្លាស្ទិកខាងម្ចាស់ស្តង់បានខឹងសម្បារយ៉ាងខ្លាំងនឹងបុរសម្នាក់ខាងលើ ហើយក៏ទាមទារឱ្យសងថ្លៃជម្ងឺចិត្ត ខណៈធ្វើឱ្យអ្នកដែលធ្លាប់ទិញអង្ករពីកន្លែងរបស់គាត់ខ្លាចរអារ លែងហ៊ានចូលទៅទិញអង្កររបស់គាត់ ដូចកាលពីមុន, គួរំលឹកថា,ការសមត្តកិច្ចចុះមកត្រួតពិនិត្យស្តងអាជីវករមួយកន្លែង,តែពី,បី,កន្លែងទៀតដូចមិនបានពិនិត្យសោះ៕

RTTK0101-(1) RTTK0101-(2) RTTK0101-(3) RTTK0101-(4) RTTK0101-(5)

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!