0

ជនសង្ស័យ១ក្រុម​កៀរ​ប្លន់​ម៉ូតូ​នគរបាល​ត្រូវ​ប្រជាពលរដ្ឋ​ឡោមព័ទ្ធ​ចាប់បាន២នាក់ ​វាយ​ទ្រោម​ខ្លួន​បញ្ជូន​ដល់​មន្ទីរពេទ្យ ​ស្លាប់​ម្នាក់

ខេត្តកណ្តាល ៖ ជនសង្ស័យ​មួយក្រុម​ ជិះ​ម៉ូតូ​ដេញតាម​កៀប​ប្លន់​ម៉ូតូ​របស់​នាយផ្នែក​ នគ​របាល​ស្រុក​ស្អាង​ម្នាក់​ ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ​ជួយ​អន្តរាគមន៍​ឡោមព័ទ្ធ​ចាប់បាន២នាក់ ​រួច​នាំគ្នា​វាយ១ដៃ១ជើង​ឡើង​ទ្រោម​ខ្លួន​ទើប​ប្រគល់​ឲ្យ​នគរបាល ដោយ​ស្ថានភាព​ជនសង្ស័យ​រងរបួស​ធ្ងន់​ធ្ង​រ​ទើប​នគរបាល​ឲ្យ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ព្យាបាល​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក៏​ស្លាប់​ម្នាក់ និង​ម្នាក់​រងរបួស​ធ្ងន់ ។

ហេតុ​ការ​នេះ​កើតឡើង​កាលពី​ម៉ោង១៧និង៤៥នាទី​ថ្ងៃទី២១ខែតុលា ឆ្នាំ២០១៦នៅ​ចំណុច​ផ្លូវលំ​បត់​ចូល​វត្ត​ធន់​មន្ត ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ស្លាប់​នោះ​ទី​ឈ្មោះ ចំរើន សីហា ភេទ​ប្រ​រុស​អាយុ២៦ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ទិ​ត លាភ ប្រុស​អាយុ២២ឆ្នាំ​របួសធ្ងន់។

ចំណែក​នគរបាល​រង​គ្រោះ​នោះ​ទី១ឈ្មោះ ឆៃ សុ​ី​ណា ភេទ​ប្រុស​អាយុ៣៣ឆ្នាំមាន​មុខរបរ​ជានា​យ​ផ្នែក​នគរបាល​ស្រុក​ស្អាង រស់នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ទី២ឈ្មោះ ភក្តី វិទូ ភេទ​ប្រុស អាយុ៣៣ឆ្នាំមាន​មុ​ុ​ខរ​បរជា​អធិការរង​នគរបាល​ស្រុក​ស្អាង រស់នៅ​ភូមិ​ក្នុង​ព្រែក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ទី៣ ឈ្មោះ ឃាង សុង​ថេ​ង ភេទ​ប្រុស​អាយុ៣១ឆ្នាំ មានមុខរ​បរជា​នាយ​ផ្នែក​នគរបាល​ស្រុក​ស្អាង រស់នៅ​ភូមិ​ព្រែក​អុងប៉ាង ឃុំ​ទឹក​វិល ស្រុក​ស្អាង ។

បើ​យោងតាម​ប្រជាពលរដ្ឋ​ឈ្មោះ ច្រែស ឋាន ភេទ​ប្រុស​អាយុ៦០ឆ្នាំ រស់នៅក្នុង​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​យើង​ថា នៅ មុនពេល​កើតហេតុ​រូបគាត់​បានធ្វើ​ដំណើរ​តាម​ផ្លូវលំ​ទៅ​វត្ត​ធន់​មន្ត​ក្នុង​គោលបំណង​ទៅ​បុណ្យ​ពេលនោះ​មិនដឹង​រឿង​អ្វី​កើតឡើង​ទេ​ស្រាប់តែ​ឃើញ​ឈ្មោះ ឆៃ សុ​ី​ណា ជា​នគរបាល​បាន​ផ្តួល​ម៉ូតូ រួច​ឃើញ​ជនសង្ស័យ​ទាំងពីរ​នាក់​ដើរ​សំដៅ​ចូល​ទៅរក​ធ្វើ​ឲ្យ​ឈ្មោះ​សុ​ី​ណា​ភ័យខ្លាច​ទើប​ស្រែកថាចោរៗភ្លាមនោះ​ប្រជាពលរដ្ឋ​បាន​ចេញមក​ព្រោងព្រាត​ជួយ​អន្តរាគមន៍​ចាប់បាន​ជនសង្ស័យ២នាក់ និង​បក្ខពួក​មួយចំនួនទៀត​រត់គេចខ្លួន រួច​ប្រជាពលរដ្ឋ​ចោមរោម​វាយ១ដៃ១ជើង​ម្នាក់​ឡើង​ទ្រោម​ខ្លួន​បន្តិច​ក្រោយ មក​បានឃើញ​នគរបាល២នាក់​ទៀត​ទៅដល់​រួច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង២នាំមក​កាន់​អធិការ ប៉ុន្តែ​ពេល​ឌុប​ចេញមក​នោះ ប្រជាពលរដ្ឋ​បាន​ដេញតាម​វាយ​នៅលើ​ម៉ូតូ​បន្ថែមទៀត​ឡើង​ស្ទះផ្លូវ​ទំរាំ​ដឹក​ចេញផុត។

ចំណែក​នគរបាល​បាន​ឲ្យ​ដែរ​ថា ក្រោយពី​ឃាត់ខ្លួន​នាំមក​កាន់​អធិការ ហើយ​នោះ​ដោយ​ពិនិត្យឃើញ​ស្ថានភាព​ជនរងគ្រោះ មាន​របួសធ្ងន់​ទើប​លោក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​បាន​បញ្ជា​ឲ្យ​នាយផ្នែក​ព្រហ្មទណ្ឌ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ឲ្យ​មក​ទទួល​យកទៅ​ព្យាបាល​សិន​រហូតដល់​ម៉ោង១៩និង២៥នាទី​ទើប​ក្រុមគ្រួសារ​ជនសង្ស័យ​មកដល់​រួច​ទទួលយក​ជនសង្ស័យ​ទៅកាន់​មន្ទីរពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដើម្បី​ព្យាបាល​លុះដល់​ព្រឹក​ថ្ងៃទី២២ខែតុលា ឆ្នាំ២០១៦ នគរបាល​បានទទួល​ព័ត៌មាន​ថា​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចំរើន សីហា ស្លាប់​នៅ​មន្ទីរពេទ្យ ចំណែក​ម្នាក់ទៀត​រងរ​បួស​កំពុង​សម្រាក​ព្យាបាល ។

ភ្លាមនោះ​កម្លាំង​នគរ​ស្រុក​ស្អាង​បានមក​សហការ​ជាមួយ​នគរបាល​ខេត្ត​ទៅពិនិត្យ​សាកសព​ឃើញថា​សាកសព​មាន​ស្នាម​ជាំ​លើ​ដើមទ្រូង និង​មាន​ស្នាម​ធ្លាប់​វះកាត់​ពោះ​ផងដែរ បើតាម​ក្រុមគ្រួសារ​អះអាងថា​សាកសព​ធ្លាប់​វះកាត់​ត​ពោះវៀន​រហូតដល់​ទៅ២កំណាត់ ដូច្នេះ ទំនងជា​អាច​ពលរដ្ឋ​ទាត់​ធាក់​ត្រូវចំ​ស្នាមរបួស​ចាស់​ទើប​បណ្តា​ល​ឲ្យ​របួស​ចាស់​សើរើ​រហូតដល់​ស្លាប់​បែបនេះ ។

បច្ចុប្បន្ន​សាកសព​ត្រូវ​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅកាន់​ស្រុកកំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

14650188_1772396226367868_7145420532774751925_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!