0

ព្រះសង្ឃ​មួយអង្គ​ លោត​ពីលើ​ដងទង់ ធ្វើអត្តឃាត ​ដោយ​មិនដឹង​មូលហេតុ ​នៅ​វត្ត​សម្ដេច​ពាន់

តាកែវ:  ព្រះសង្ឃ​មួយអង្គ​ បានធ្វើ​អត្តឃាត​ ដោយ​លោត​ពីលើ​ដងទង់​ ដែលមាន​កម្ពស់​ ប្រហែល៥០ម៉ែត្រ បង្កអោយមាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅក្នុង​វត្ត​សម្ដេច​ពាន់ ស្ថិតក្នុង​ឃុំ​ក្ដា​ញ់ ស្រុក​ព្រៃកប្បាស កាលពី​ល្ងាច​ថ្ងៃទី២០ ខែតុលា​ឆ្នាំ២០១។

លោក ជុំ​ឈឿន អធិការ​ស្រុក​ព្រៃកប្បាស​បានអោយដឹងថា ភិក្ខុ​ដែ​ល្វើ​អត្តឃាត​មាន​ព្រះនាម ម៉េង សា​ម៉ី​ឌី មាន​ព្រះ​ជ​ម្មា​យុ២៤ព្រះវស្សា ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​វត្ត ស្ថិតក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ឡើង​ទៅលើ​ដងទង់​នៅក្នុង​វត្ត​ដែលមាន​កម្ពស់​ប្រហែល៥០ម៉ែត្រ រួច​លោត​ចុះមក​ក្រោម​បណ្ដាលអោយ​សុគត ។

ក្នុង​ហេតុការណ៍​នេះ​មិនមាន​អ្នកណា​ដឹងថា​ព្រះសង្ឃ​នោះ​មាន​វិបត្តិ​អ្វី​នោះទេ ទើបបានជា​ធ្វើអត្តឃាត​បែបនេះ ។

អ្នកឃើញ​ហេតុការណ៍​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​គេ​ឃើញ​ព្រះសង្ឃ​ខាងលើ​បាន​កាន់​កាំបិតផ្គាក់​មួយ​ដើម រួច​និមន្ត​ឡើង​ទៅលើ​ដងទង់​នោះ។ ពេល​ឡើងលើ​ទៅដល់​ក៍​ស្រែកថា លា​ហើយ​អ្នក​ទាំងអស់គ្នា រួច​លោត​ចុះមក​ក្រោម​បណ្ដាលអោយ​សុគត​តែម្ដង ៕

14570501_1771479756459515_1117109714826221781_n

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!