0

លោក ជុន លឹមហាន រង​ការ​​រិះគន់​ពី​បទ​ជម្រិត​ទារប្រាក់ អត់ខ្វល់ពី​គោល​នយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​សម្តេច​តេជោ

លោក ជុន លឹមហាន រង​ការ​​រិះគន់​ពី​បទ​ជម្រិត​ទារប្រាក់ អត់ខ្វល់ពី​គោល​នយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​សម្តេច​តេជោ

លោក ជុន លឹម​ហាន កំពុងរង​ការរិះ​គន់ពីការ​ជម្រិត​ទារប្រាក់​ពី​ឈ្មួញ នាំ​ទំនិញ​ខូច​គុណភាព និង​គេ​ចព​ន្ឋ ​​ផ្លូវជាតិ​លេខ​៤​គឺជា​ប្រភព​សេដ្ឋកិច្ច​ដ៏​ធំ​ផង​ដែរ​ក្នុងប្រទេស​កម្ពុជា ​។ ដែល​លោក​ជុន​លឹម​ហាន​ដេញ​ថៃ្ល​បាន ដើម្បី​បាន​សិទ្ឋិ​ក្តោប​ក្តាប់​ផ្លូវជាតិ​លេ ខ​៤​នេះ​ហើយ​មាន​មន្ត្រី​ជាច្រើ​​ស្រក់​ទឹកមាត់​ចង់ មក​កាន់កាប់​ផ្លូវជាតិ​លេខ​៤​នេះ​ផង​ដែរ ។​

​លោក​ ជុន ​លឹម​ហាន ​បាន​ដឹក​កម្លាំង​របស់​រួមមាន​ឈ្មោះ​គង្គារ​ផងដែរ​ក្នុង​ប្រដេញ ចាប់​ឡា​​ដឹកឈើ​​ដល់​ទៅ​ផ្លូវ​ជាតិ លេខ ២១ បេ ក្នុង​ស្រុក​ស្អាង​ខេត្តកណ្តាល​បំពាន​ទៅលើ​លិខិ ត​បេសកម្ម​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​។​ក៏​ព្រោះ​លោក​ជុន​លឹម​ហាន​ចង់បាន ​មុខមាត់​និង ការជឿទុកចិត្ត​ពី​ថ្នាក់លើ​។​

​លោក ជុន លឹម​ហាន បាន​ឡើង​តំណែង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​ក្រសួង​មហា​ផៃ្ទ​ផ្លូវជាតិលេខ​៤​ ក្នុង​ខេត្ត ព្រះសីហនុ​និង​កំពង់ស្ពឺ​បាន​ចាប់​តាំង​មន្ត្រី​ក្រោម​ឳ​វាទ​ដើរ​ជម្រិត​ ទារប្រាក់​ពី​អ្នករកស៊ី​ទំនិញ​គេ​ចព​ន្ឋ និង​ដាក់​កុងត្រូលជជុះ​នៅ​ចំណុច​ភ្នំស្រួច​ចាប់​រាប់​ក្បាល​ឡាន​ដឹក​ទំនិញ​ ទាំង​តូច​-​ធំ​ឲ្យចូល​បង់​លុយ​មិន​ខ្វល់​ពី​ការ​កែទម្រង់​ដ៏​ស៊ីជម្រៅ​របស់​ តេជោ​ឡើយ​។​

​សេចក្តី​រាយ​ការណ៏​បាន​ឲ្យដឹង​ថា​ទំនិញ​មកពី​ខេត្ត​កោះកុង​និង​ ព្រះសីហនុ​សម្រាប់​រថយន្ត​តូច​ប្រភេទ​កាមរី​ទួរីស​ឬ​រថយន្ត​កូរ៉េ​ចំណុះ​ពី​ តោន​កន្លះ​ក្រុម នគរបាល​ក្រសួង​មហា​ផៃ្ទ​ដែល​ដឹកនាំ​ដោយ​លោក ជុន លឹម​ហាន បាន​បង្ខំ​ឲ្យ​ពួក​គេ​បង់​លុយ​ចាប់ពី​៣០០០០​ទៅ​៤០០០០​រៀល​ហើយ​បើ​ប៉ះ​ចំ​ រថយន្ត​ដឹក​ជញ្ជូន​ម្ហូបអាហារ​មាន​ជាតិពុល ដូចជា​ជង្គង់​មាន់​សាច់​មាន់​ដែល​ដឹក​ជញ្ជូន​ម្ហូបអាហារ​មកពី​ស្រុក​សៀម​តាម ​ខេត្ត​កោះកុង ជា​ប្រភេទ​ទំនិញ​ខុសច្បាប់ ត្រូវ​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ក្រោម​បញ្ជា​របស់​លោក ជុន លឹម​ហាន ធើ្វ​ការគាបសង្កត់​ឲ្យ​បង់លុយ​ទៅ​តាមតែ​អំពើ​ចិត្ត​របស់​ពួកគេ​មិន​ដែល​មាន​ ការលើកលែង​ឡើយ​។​

​កូនចៅ​លោក​ជុន​លឹម​ហាន​បានដាក់​កុងត្រូលជជុះ​នៅ​តាម​ផ្លូវជាតិ​លេខ​៤​ យ៉ាងហោចណាស់​២​ទៅ​៣​កន្លែង​គឺ​ស្ថិត​នៅ​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​និង​ ក្នុង​ភូមិសាស្ត្រ​ខេត្ត ព្រះសីហនុ​ទី​ដែលមាន​សកម្មភាព​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​ទាំង​យប់​ទាំង​ ថៃ្ង​។ ហើយ​នៅ​តាម​ប៉ុស្តិ៏​ជជុះ​ទាំង​ពីរ​បី​កន្លែង​នេះ មាន​រថយន្ត​ត្រៀម​ប្រដេញ​ឡាន​ដឹក​ទំនិញ​ដែល​ភ្លេច​ចូល​បង់លុយ​ឬ​បើក​ហួស​ ប៉ុស្តិ៏​។​

​លោក​ជុន​លឹម​ហាន​មាន​ទំនាក់ទំនង​ជាមួយ​ឈ្មួញ​ធំៗ​ដែល​មាន​រថយន្ត​ ដឹកទំនិញ​ប្រភេទ​ខ្សែ​មកពី​ច្រក​ស្រែអំបិល​កែវផុស​ស្ទឹងហាវ ទំនប់រលក និង​ទំនិញ​មួយ​ចំនួនទៀត ដែល​នាំចូល​មកពី​ច្រក​អន្តជាតិ​ចាំ​យាម​ខេត្ត​កោះកុង ឬ​ច្រក​កំពង់ផែ​អន្តរជាតិ​​ខេត្ត​ព្រះសីហនុ​ដែល​មាន​ភាពមិនប្រក្រតី​បង់​ព​ ន្ឋ​មិន​គ្រប់​ចូល​ថវិកា​ជាតិ​។ ពពួក​ក្រុម​ឈ្មួញ​ត្រូវ​តែ​ទំនាក់ទំនង​សុំ​ការយោគយល់​ឬ​ចរចារ​បញ្ហា​ផល ប្រយោជន៏​ណាមួយ​ដើម្បី​កុំឲ្យ​លោក ជុន លឹម​ហាន​ចាប់កំហុស ឬ​រំខាន​ដល់​ការ ដឹក​ទំនិញ​របស់​ពួកគេ​(​ឈ្មួញ​)​។​​​ ​លោក ជុន លឹម​ហាន ក្នុង​មួយ​ខែៗ​រាប់ម៉ឺន​ដុល្លារ​ដែល​ទទួល​លាភសក្ការៈ ពី​ពួក​ឈ្មួញ​ដឹក​ទំនិញ​គេ​ចព​ន្ឋ និង​ខូចគុណភាព ។​

​ក្រោយ​ពី​ការ​រឹតបន្តឹង​លើ​ការប្រមូល​ព​ន្ឋគេ​សង្កេតឃើញ​ក្រុម​ឈ្មួញ​ ធំៗ នៅតែ​មាន​ឱកាស នាំចូល​ទំនិញ បង់​ព​ន្ឋ​មិន​គ្រប់​យ៉ាង គគ្រឹកគគ្រេង​ដដែល​ជា​ហេតុ​នាំ​ឲ្យ​មតិ​ជាតិ​-​អន្តរជាតិ​អស់ជំនឿ លើ​ការកែទម្រង់ របស់​រដ្ឋាភិបាល​អាណត្តិទី​៥​នេះ​ក្រោម​ការដឹកនាំ​របស់​សម្តេច​ នាយករដ្ឋមន្ត្រី​ហ៊ុន​សែន ៕

net_savoeun2013101

Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment