0

សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​នាវា​យុវជន​កម្ពុជា

នៅ​រសៀល​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ ប្រតិភូ​នាវា​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ស៊ាន សុលក្ខណ៍ ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ។

លោក ស៊ាន សុលក្ខណ៍ បាន​គោរព​ជំរាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា ប្រតិភូ​នាវា​កម្ពុជា​ដែល​នឹងត្រូវ ចូលរួម​ក្នុង​កម្មវិធី នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​លើក​ទី៤៣មាន​យុវជន​ចំនួន ២៩នាក់។ ប្រតិភូ​យុវជន​កម្ពុជា និង​ធ្វើដំណើរ​រយៈពេល៥២ថ្ងៃ​ចាប់តាំងពី​ថ្ងៃទី ២៥តុលា ដល់​ថ្ងៃទី ១៥ ឆ្នូ​ឆ្នាំ ២០។ កម្មវិធី នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ការបង្កើត​មិត្តភាព សាមគ្គីភាព និង​ការយោគយល់​គ្នា​រវាង យុវជន​អាស៊ាន និង​យុវជន​ជប៉ុន, លើក​កំពស់​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ, ពង្រីក ទស្សនៈទាន​នានា​របស់​យុវជន​លើ​កិច្ច​តំបន់​និង​ពិភពលោក។ តាមរយៈ​កម្មវិធី​នេះ​តាមរយៈ​កម្មវិធី​នេះ យុវជន​នឹង​អាច​អភិវឌ្ឍន៍​ខ្លួនឯង បង្កើតបណ្តាញទំនាក់ទំនង‌‌ និងពង្រឹងភាពជា អ្នកដឹកនាំ ដើម្បីរួមចំណែកដល់ការកសាង‌ និងអភិវឌ្ឍន៍សង្គម។ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣នេះ ប្រតិភូយុវជនទាំង១១ប្រទេសនឹងធ្វើដំណើរទៅជួបជុំគ្នានៅប្រទេសជប៉ុន‌‌ បន្ទាប់មកធ្វើដំណើរតាមនាវា ដោយមានកម្មវិធីជាច្រើនឆ្លងកាត់ ប្រទេសអាស៊ានដូចជា វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី និងត្រលប់ទៅបញ្ចាប់កម្មវិធីវិញនៅ ប្រទេសជប៉ុន។

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របានសំដែងការអបអរសារទរ និងមោទនភាពចំពោះយុវជនកម្ពុជា ដែលបានសម្រេចជ្រើសរើសនិងការចូលរួមរបស់យុវជន ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន។ សម្តេច តេជោ បានជម្រាបជូនប្រតិភូយុវជនកម្ពុជា អំពីមូលហេតុដែលកម្ពុជាចូលជាសមាជិកអាស៊ានរួមមាន ទី១ ដោយសារគោលការណ៍មិនជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុង,ទី២ ស្មារតីសហគមន៍មានន័យថា សមាជិកអាស៊ានទំាងអស់មាន ភាពស្នើភាព និងស្មើសិទ្ឋ ទី៣ការជំរុញកំណើនសេដ្ឋកិច្ច និងការកសាងសង្គមដែលយើងអាចទាញបានអំពីសមាគមអាស៊ាននេះ និងចំនុចទី៤ ដែលជាកត្តាសំខាន់គឺច្រកការទូតរបស់ កម្ពុជាយើងទៅកាន់បរទេស។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៍បានផ្តល់អនុសាសន៍ដល់យុវជនកម្ពុជា‌ ត្រូវកសាងស្នាដៃជាយុវជនគំរូដើម្បីកិត្តិយស‌ និងកេរ្ត៍ឈ្មោះសម្រាប់ប្រទេសជាតិរបស់យើង ជាពិសេសត្រូវពង្រឹងកសាងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាមួយយុវជនដូចគ្នាក្នុងតំបន់អាស៊ាន និងជប៉ុនផងដែរ៕

14680557_1126431634071999_4330490534000968935_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!