0

លុយ១៦ម៉ឺនបាត ជាថ្នូរនឹងស្ត្រីម្នាក់ដែលស្លាប់ភ្លាមៗដោយការចាក់ថ្នាំពីគ្រូពេទ្រដែលគ្មានជំនាញ នៅស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ នៅលេីផ្ទះរបស់ខ្លួនក្រោយពីគ្រូពេទ្យស្ទេីរភ្លេីងបានចាក់ថ្នាំជាលេីកទី២ជូននាង  ក្រោយពេលកេីតហេតុរួច គ្រូពេទ្យស្ទេីរភ្លេីងនោះ បានយកលុយចំនួន១៦ម៉ឺនបាត ទៅទូទាត់គ្នាជាមួយគ្រួសារសព ដេីម្បីបញ្ចប់រឿង។

ក្នុងហេតុការណ៍ខាងលេីនេះ កេើតឡើងកាលពីល្ងាច ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅត្រង់ចំណុចក្នុងភូមិ ឃុំថ្មី ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ។ ខណៈពេលដែលស្ត្រីរងគ្រោះ និងប្តីបានយកកូនដែលមានអាយុទើប៤ខែប៉ុណ្ណោះ មកពីព្យាបាលនៅឯខេត្តសៀមរាប ហេីយបានត្រលប់មកផ្ទះវិញ ក្នុងភូមិឃុំខាងលេី រួចអស់កម្លាំងទេីបរត់ទៅហៅពេទ្យឲ្យមកចាក់ថ្នាំ (ដូចហៅមកសម្លាប់អុីចឹង)។

បងស្រីជនរងគ្រោះបានឲ្យដឹងថា ប្អូនស្រីរបស់គាត់ដែលស្លាប់នោះ មានឈ្មោះ ឡេត សា មឿយ អាយុ ២២ឆ្នាំ នាងមានប្តីឈ្មោះ ទីត ទឿយ មានមុខរបរជាកសិករ តែអ្នកទាំងពីរ រៀបការជាមួយគ្នាមានកូនមួយតែប៉ុណ្ណោះ។ បងស្រីជនរងគ្រោះបានបន្តទៀតថា ៖ នៅពេលមុនកេីតហេតុ ប្តីប្រពន្ននេះទើបនាំកូន មកពីខេត្ត សៀមរាប ជាមួយប្រពន្ធកូន ហេីយមិនស្រួលខ្លួន ក៏ឲ្យបងស្រីទៅហៅពេទ្យមកចាក់ថ្នាំ ឯជនបង្កដែលជា ពេទ្យ នោះ មានគ្លីនិករបស់ខ្លួន មានយីហោរ ឈ្មោះ   ( មន្ទីពេទ្យ សម្ភព មានសុខ ) ដែលមានទីតាំងស្ថិតនៅភូមិឃុំខាងលេី។

សូមបញ្ជាក់ថាជនបង្ក ជាគ្រូពេទ្រស្ទើរភ្លើង ដែលជា  អ្នកចាក់ថ្នាំ   ធ្វើអោយស្រ្តី ជនរងគ្រោះស្លាប់នោះ មាន ឈ្មោះ ធឿម ធុង។

បងស្រ្តីជនរងគ្រោះបានបន្តទៀតថា នៅពេលពេទ្យមកដល់ផ្ទះរបស់គាត់ភ្លាម ជនរងគ្រោះបានសុំចាក់ថ្នាំអោយខ្លួនមុនគេ ដោយសារមានអការៈ អស់កម្លាំងហេវហត់ខ្លាំងពេក ហេីយចាំបន្តទៅចាក់អោយប្តីរបស់នាងជាក្រោយ ពេលគ្រូពេទ្យចាក់ថ្នាំ អោយនាងបានម្តងរួចហេីយ បែរជានាងមានអាការៈ ឈឺពោះនិងឈឺក្បាលកាន់តែធ្ងន់ទៅៗ ពេលចាក់រួចពេទ្យស្ទើរភ្លើង ក៏ត្រលប់ទៅផ្ទះរបស់ខ្លួនវិញ ក្នុងចន្លោះម៉ោង ១២ និង១០នាទី ក្នុងខែឆ្នាំដ៏ដែល លុះដល់ម៉ោង៥  និង ៤០នាទីល្ងាច ក្នុងថ្ងៃដ៏ដែល ពេទ្យខាងលេីនោះ ក៏បានមកចាក់ថ្នាំឲ្យប្អូនស្រីរបស់គាត់ម្តងទៀត ពេលចាក់មិនទាន់ចប់ផង ស្រាប់តែនាងបែកពពុះមាត់ដកចង្ការមាន់ដាច់ខ្យល់ស្លាប់តែម្តង។

ស្រ្តី ដ៏ដែលនោះបានបញ្ជាក់ទៀតថា គាត់បានឃេីញគ្រូពេទ្យនោះយកថ្នាំចេញពីកាបូបរួចចាក់អោយប្អូនរបស់គាត់តែម្តង មិនដឹងថាថ្នាំនោះជាប្រភេទថ្នាំអ្វីឡេីយ គ្រួសារសាកសពបានបន្តទៀតថា ក្រោយពេលធ្វេីបុណ្យសពរួច គាត់បានទាជំងឺចិត្តចំនួន២០ម៉ឺនបាត ហេីយខាងពេទ្យបានសម្របសម្រួលអោយត្រឹមតែ១៦ម៉ឺនបាត ប៉ុណ្ណោះ។ ហេីយរឿងនេះត្រូវបានបញ្ចប់នៅអធិការដ្ឋានស្រុកថ្មពួកតែម្តង។

គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែរំលឹកម្តងហេីយម្តងទៀត  ដោយមិនអនុញ្ញាតិអោយមាន គ្រូពេទ្យដេីរចាក់ថ្នាំតាមភូមិ ដោយគ្មានវិជ្ជាជីវៈ បង្កអោយមនុស្សស្លាប់នោះឡេីយ តែបេីមានមែននោះ គឺគួរតែក្រសួងសុខាភិបាលចាត់ការទៅតាមនិតិវិធីច្បាប់ដោយខានមិនបានឡេីយ។
លោក កែវ សុភ័ក្រត្រា   ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា រឿងនេះគឺលោកបានដឹងហេីយ តែមិនទាន់មានរបាយការណ៍មកដល់ដៃលោកឡេីយ  ចំពោះបុគ្គលដែលជាពេទ្យដេីរចាក់ថ្នាំបង្កឲ្យមានមនុស្សស្លាប់នោះគឺ លោកបានរៀបចំគណៈកម្មការសម្រាប់ចុះត្រួតពិនិត្យលេីករណីនេះហេីយ  ទាក់ទិននិងបញ្ហាខាងលេីនោះ អ្នកភូមិជាច្រេីនកំពុងរងចាំមេីលថាតេី លោកប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ និង សមត្ថកិច្ច ហ៊ានចាត់ការទៅលេីលោកគ្រូពេទ្យស្ទេីរភ្លេីងនោះបានដែរឬអត់ ?៕

RTTTT112

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!