ខេត្តពោធិ៍សាត់ ៖ សាកសពទារកម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតហើមស្អុយរលួយក្នុងទឹកស្ទឹងពោធិ៍សាត់ កាលពីវេលាម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចច្រាំងស្ទឹងក្រោមស្ពានថ្មថ្មី ទល់មុខឈាងខាងត្បួងសាលាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយគេសន្និដ្ឋានថាទើបតែកើតបានមួយអាទិត្យ ហើយត្រូវម្តាយអប្រិយ៍បោះចោល។
លោក ប៉ិច ស៊ីផាន់ មេប៉ុស្តិ៍ផ្ទះព្រៃ បានប្រាប់សាកសពទារកដែលម្តាយអប្រិយ៍បោះចោលក្នុងទឹកស្ទឹងពោធិ៍សាត់នោះ យើងអាចសន្និដ្ឋានថា ទើបតែកើតបានចន្លោះមួយអាទិត្យប៉ុណ្ណោះទេ។ លោកមេប៉ុស្តិ៍បន្ថែមថា ដោយសារសាកសពទារកនោះ មានសភាពធំក្លិនហើមស្អុយរលួយ សមត្ថកិច្ចបានចាត់ចែកយកសពទៅបូជា និងបន្តការស្រាវជ្រាវ រកមុខម្តាយកំណាច មកផ្តន្ទាទោសតាមច្បាប់៕