ខេត្តព្រះសីហនុ ៖ នាវាកងទព័ជើងទឹកប្រទេសចិនចំនួន៣គ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង 9ព្រឹក ថ្ងៃទី16 ខែតុលា2016 នេះ សម្រាប់ដំណើរទស្សនកិច្ចជាមិត្តភាពនៅកម្ពុជាចំនួន5ថ្ងៃ។
មន្ត្រីកងទព័ជើងទឹកកម្ពុជា ដែលទៅទទួលធ្វើបដិសណ្ឋារកិច្ចប្រតិភូកងទព័ជើងទឹកចិនបានឲ្យដឹងថា នាវាទាំង៣គ្រឿងនេះ រួមមានទី1. នាវាឈ្មោះ Hull Num លេខ 531ទម្ងន់ផ្ទុក4000T បណ្តោយ 135m ទទឹង16mជម្រៅទឹក 6,5mមាននាវឹកចំនួន 287នាក់ ទី2. នាវាឈ្មោះ Hull Num លេខ 529 ទម្ងន់ផ្ទុក 4000T បណ្តោយ 135m ទទឹង16m ជម្រៅទឹក 6,5m មាននាវឹកសរុប 256នាក់ និងទី3.នាវាឈ្មោះ Hull Num លេខ890 ទម្ងន់ផ្ទុក 20.500T បណ្តោយ 178m ទទឹង25m ជម្រៅទឹក 8,7m មាននាវឹកចំនួន 206នាក់។
បើតាមមន្ត្រីកងទព័ជើងទឹកកម្ពុជាដដែលថ្លែងបញ្ជាក់ថា នៅរសៀលថ្ងៃ16 ខែតុលានេះដែរ ក៏មាននាវាកងទព័ជើងទឹកអាមេរិកមួយគ្រឿងផ្សេងទៀតក៏នឹងចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុ សម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជា ចំនួន5ថ្ងៃដូចគ្នា៕