0

ផ្អើល​ពេញ​ប្រទេស​ថៃ ក្រោយពេល​ឃាត់ខ្លួន​ស្តេច​ក្រាញ់​គ្រឿងញៀន ​នៅ​ឈៀង​ម៉ៃ

ប្រទេស​ថៃ​ ៖ ពូជពង្ស​វង់​ត្រកូល​របស់​មេក្លោង​គ្រឿងញៀន​មួយ​សំបុក ដែលមាន​គ្នីគ្នា​ចំនួន១៥នាក់ ដែល​ពួកគេ​កំពុង​រស់នៅ​សោយសុខ​ក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ឡោមព័ទ្ធ​ដោយ​ក្រសោប​បាន​ទាំងអស់ រួមជាមួយ​នឹង
គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ទម្ងន់ ២០ គីឡូក្រាម និង​លុយ​ចំនួន ១១ លាន​បាត ព្រមទាំង​អាវុធ​គ្រប់​ប្រភេទ​ជាង ១០ដើម​ផងដែរ ។
នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ វេលា​ម៉ោង២ រសៀល កំលាំង​នាយកដ្ឋាន​តម្រួត​ប្រឆាំង​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​លោក ផន​ឆៃ ចំរើន​វង់ បានធ្វើ​ការសហការ​ជាមួយ​កំលាំង​តម្រួត​ព្រំដែន​លេខ ៣៣៤ សរុប​ចំនួន ២០០ នាក់ បានចេញ​ប្រតិបត្តិការ
ទៅកាន់​ព្រំដែន​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ គឺ​ស្ថិត​ត្រង់ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ក្នុងភូមិ១២ ឃុំ​ថា​តន ស្រុក​ម៉ែ​អាយ ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ បានធ្វើ​ការបិទ​ច្រកចេញ​ចូល​ទាំងអស់ ដោយបាន​ឡោមព័ទ្ធ​លំនៅដ្ឋាន​មួយកន្លែង​ជា​កម្ម​សិទ្ធ​របស់​ត្រកូល
ឡៅ​តា សែន​លី ដែលជា​ស្តេច​ក្រាញ់​រក​សុ​ី​គ្រឿងញៀន​ដ៏​ធំ​នៅក្នុង​ប្រទេស​ថៃ ។នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ កំលាំង​ជំនាញ​នៃ​នាយកដ្ឋាន​តម្រួត​ប្រឆាំង​គ្រឿងញៀន​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន១៥នាក់ ដែលជា​សាច់ញាតិ និង​វង់​ត្រកូល​នៃ​ក្រុម​រក​សុ​ី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ព្រមទាំង​បាន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទ
ម៉ា​ទឹកកក​ទម្ងន់ ២០ គីឡូក្រាម ប្រាក់​បាត​ចំនួន ១១លាន​បាត និង​អាវុធ វែង ខ្លី​ចំនួន​ជាង១០ដើម ផងដែរ ។
លោក ផន​ឆៃ ចំរើន​វង់ បាន​លើកឡើងថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​ត្រូវការ​រកមុខ​ជនសង្ស័យ​ដែល​សំខាន់​ជាងគេ​គឺ ១ ឡៅ​តា សែន​លី ២ វិចា​ន សែន​លី និង៣ ត្រូវជា​ប្អូនប្រុស​ឈ្មោះ ឡៅ​តា ដែល​ជន​ទាំង៣នាក់​នេះ​គឺជា​មនុស្ស​សំខាន់​ដែល​លោក​បានរៀបចំ
ផែនការ​ចាប់ខ្លួន​អស់​រយៈពេល ២ឆ្នាំ​មកហើយ ដោយ​ទើបតែ​ពេលនេះ​មានឱកាស​ហុច​អោយ​គឺ​កំលាំង​បាន​ប្រមូល​គ្មាន​សល់ ។
នៅពេល​នោះដែរ កំលាំង​ទាំង២០០នាក់ នៅតែ​ធ្វើការ​បិទផ្លូវ​ទាំងអស់​ដើម្បី​បន្ត​ការរុករក​នូវ​គ្រឿងញៀន​បន្ថែមទៀត ព្រមទាំង​មានការ​បញ្ជាក់​ពី​តុលាការ​ថា ទ្រព្យសម្បត្តិ​ទាំងអស់​ដែលជា​របស់​ត្រកូល ឡៅ​តា សែន​លី ត្រូវធ្វើ​ការដកហូត​ទុកជា​សម្បត្តិ​រដ្ឋ ដោយសារតែ
ទ្រព្យសម្បត្តិ​ទាំងនេះ​អាច​បានមកពី​ការជួញដូរ​គ្រឿងញៀនរ​យៈ​ពេលកន្លងមក ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់​ត្រូវបាន​កំលាំង​ជំនាញ នាំយក​ទៅកាន់​អង្គភាព​ដើម្បី​សាកសួរ​បន្ត និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ៕

14522756_1767249486882542_3388166722028591464_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!