ស្រុកល្វាឯម ៖ បុរសម្នាក់សុំឪពុកទៅបង់សំណាញ់ ជាអកុសលជិះកង់តាមផ្លូវជម្ងឺឆ្កួតជ្រូករើឡើង បណ្តាលឲ្យដួលស្លាប់ផ្កាប់មុខនៅនឹងភក់គួរអនិច្ចា….ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៤.០១.២០១៦ វេលាម៉ោង ០៥:៤០នាទី
ចំណុច ចិញ្ចើមផ្លូវមុខដីចំការរបស់ឈ្មោះ ពិន សារិន ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។
***ជនរងគ្រោះ ០១នាក់(ស្លាប់)
-ឈ្មោះ អ៊ែល រតនះ (ហៅឆក) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានជម្ងឺឆ្កួតជ្រូកប្រចាំកាយ)
ទីលំនៅបច្ចុប្បន្ន ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។
***សភាពរឿងហេតុ
-តាមការបញ្ជាក់របស់ឪពុកម្តាយជនរងគ្រោះកន្លងមកជនរងគ្រោះមានជម្ងឺប្រចាំកាយ(ជម្ងឺឆ្កួតជ្រូក)ដោយឧស្សាហ៍ប្រកាច់ជាញឹកញាប់ លុះនៅថ្ងៃទី១៤.១០.២០១៦ វេលាម៉ោង០៥:៤០នាទី ជនរងគ្រោះបានប្រាប់ឪពុកថាទៅបង់សំណាញ់នៅចំណុចស្ពានផ្លូវទៅភូមិព្រែកក្មេង ហើយជនរងគ្រោះក៏ជិះកង់ដោយមានសំណាញ់ដាក់ក្នុងធុងស្ពេត្រូចេញពីផ្ទះលុះទៅដល់ចំណុចកើតហេតុក៏ដួលកង់ប្រកាច់នៅក្នុងទឹកភក់ក្បែរចិញ្ចើមផ្លូវពេលនោះអ្នកភូមិធ្វើដំណើរទៅចងគោបានឃើញជនរងគ្រោះដួលផ្កាប់ក្នុងទឹកភក់ក៏ជួយលើកចេញពីទឹកភក់តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
#ការពិនិត្យ និងសន្និដ្ឋាន
-លើដងខ្លួនជនរងគ្រោះ មិនមានស្លាកស្នាមអ្វីឡើយ
-ក្នុងមាត់ក្នុងច្រមុះមានដី
#តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់បណ្តាលមកពីដួលប្រកាច់(ឆ្កួតជ្រូក)ផ្កាប់មុខក្នុងទឹកភក់ថប់ដង្ហើមទើបស្លាប់ ។
+ករណីនេះ កលាំងជំនាញ កំលាំងប៉ុស្តិ៍កោះរះអាជ្ញាធរភូមិ-ឃុំ ពេទ្យឃុំ និងគ្រួសារសព បានពិនិត្យឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារដួលប្រកាច់(ឆ្កួតជ្រូក)ថប់ដង្ហើមក្នុងទឹកភក់ពិតប្រាកដមែន ។ ក្រោយពេលពិនិត្យបានប្រគល់សាកសពជូនឈ្មោះ ជឿន សំអ៊ែល ត្រូវជាឪពុកបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី ។
0
បុរសម្នាក់សុំឪពុកទៅបង់សំណាញ់ ជាអកុសលជិះកង់តាមផ្លូវជម្ងឺឆ្កួតជ្រូករើឡើង បណ្តាលឲ្យដួលស្លាប់ផ្កាប់មុខនៅនឹងភក់គួរអនិច្ចា….
Filed in: ព័ត៌មានជាតិ