(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារមួយនៅលើ Facebook ដោយប្រកាសថា កម្ពុជា រីករាយស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជា នៅថ្ងៃនេះ។
នៅមិនដល់១ម៉ោងទៀតនោះទេ ពោលគឺនៅវេលាម៉ោង ១២៖៣០នាទី ថ្ងៃទី១៣ ខែតុលានេះ ប្រធានាធិបតីមហាយក្សចិន ស៊ី ជិនពីង នឹងមកដល់ទឹកដីកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជា នាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០។ នេះជាទស្សនកិច្ចលើកដំបូងរបស់ លោក ស៊ី ក្នុងនាមជាប្រធានាធិបតីចិន មកកាន់ប្រទេសកម្ពុជា។
នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗយ៉ាងតិចចំនួន។ ក្រៅពីនោះ ប្រធានាធិបតីចិន ស៊ី ជិនពីង នឹងអញ្ជើញចូលគាល់សម្តេចម៉ែ និងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង និងបន្តជួបពិភាក្សាការងារ សំខាន់ៗ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាវិមានសន្តិភាព នៅពេលល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ព្រមទាំងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ៕