0

លុយ​បាត​ថៃ​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង ចំពោះមុខ​ការព្រួយបារម្ភ​ពី​ស្ថានភាព​សុខភាព​ដ៏​ទ្រុឌទ្រោម​របស់​ព្រះមហាក្សត្រ​ថៃ

(បាងកក)៖ គ្រាន់តែ​ព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រ​ថៃ ប្រែក្លាយ​ទៅជា​ដុនដាប​ខ្លាំង នៅ​រយៈពេល​បី​ថ្ងៃនេះ ស្ថានភាព​សេដ្ឋកិច្ច​ថៃ ក៏​ហាក់​ចាប់ផ្តើម​ជួបប្រទះ បញ្ហា​ជាបណ្តើរៗដែរ ដូចជា​ការធ្លាក់ចុះ​នូវ​តម្លៃ​ប្រាក់​បាត នៅ​ថ្ងៃ​ពុធ ទី១២ ខែតុលា ឆ្នាំ២០១៦ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Bloomberg នៅមុននេះ​បន្តិច នា​ល្ងាច​ថ្ងៃ​ពុធ។

គិត​ត្រឹម​ម៉ោង ២៖៤៥នាទី​រសៀល​ថ្ងៃ​ពុធ នេះ​លុយ​បាត​ថៃ បាន​ធ្លាក់ចុះ​តម្លៃ ១.១ភាគ​បន្ថែមទៀត ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក ដែលជា​ការធ្លាក់ចុះ​មួយកម្រិត​ទៀត ក្នុងអំឡុង​វិបត្តិ​សេដ្ឋកិច្ច៣ឆ្នាំ​មកនេះ។ តម្លៃ​ប្រាក់​បាត បាន​ធ្លាក់ចុះ​ខ្លាំង​ចាប់តាំងពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុននេះ​មក គឺ​ក្រោយពេល​តែ​បន្តិច​ប៉ុណ្ណោះ ដែល​រាជវាំង​ថៃ បានប្រកាសថា ព្រះរាជសុខភាព​របស់ ព្រះបាទ ភូមិបុល អាប់​ឌុល យ៉ា​ដេ​ត កំពុងតែ​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​នឹងនរ។

យោងតាម​ការផ្សាយ​ពី​សារព័ត៌មាន ស៊ិន​ហួរ វិញ ព្រះរាជវង្សានុវង្ស​ថៃ​ទាំងអស់ បាននិងកំពុង​វិលត្រឡប់​មកពី​បរទេស និង​តាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​ថៃ សំដៅ​មកកាន់​ទីក្រុង​បាងកក ដើម្បី​ចូលទៅ​ក្រាក​បង្គំ​គាល់ ព្រះមហាក្សត្រ ដែល​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈ​មហាវិថីធំៗនៅ​ទីក្រុង​បាងកក ក៏ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​ផងដែរ។

គួរបញ្ជាក់​តាម​សេចក្តីប្រកាស​ព័ត៌មាន លើក​ទី៣៧ របស់​ការិយាល័យ​នៃ​រាជវាំង​ថៃ នៅ​ថ្ងៃ​ពុធ​នេះ​ថា ព្រះមហាក្សត្រ ត្រូវបាន​ក្រុមគ្រូពេទ្យ ធ្វើការ​លាង​ឈាម និង​ផ្តល់​ថ្នាំ​ជាប្រចាំ​ដើម្បី​បន្ថយ​សម្ពាធ​ឈាម របស់​ព្រះអង្គ៕

14681831_1771479299787043_7095078834058767882_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!