ខេត្តក្រចេះ ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន បានឲ្យដឹងថា មាន ជនសង្ស័យពីរនាក់ជាមុខសញ្ញាប្រើប្រាស់និងជួញដូរគ្រឿងញៀនត្រូវបានចាប់ឃាត់ខ្លួនជាបន្តបន្ទាប់នៅកន្លែងផ្សេងគ្នា និងដកហូតបានគ្រឿងញៀនមួយចំនួន។ ជនសង្ស័យម្នាក់ឈ្មោះ ឆាយ ធា ហៅវឿន អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកក្តី ឃុំស្នួលស្រុកស្នួល ត្រូវបានកម្លាំងនគរ បាលស្រុកស្នួលចាប់ខ្លួននៅថ្ងៃទី១១ តុលា និងឆែកឆេររកឃើញគ្រឿងញៀន១កញ្ចប់។
នគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន បានឲ្យដឹងទៀតថា មានជនសង្ស័យជាមុខសញ្ញាប្រើប្រាស់និងជួញដូរគ្រឿងញៀនម្នាក់ទៀតឈ្មោះវ៉ែន សំអន អាយុ២៥ឆ្នាំ រស់នៅភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ត្រូវបានកម្លាំងនគរបាលស្រុកចិត្របុរី ចុះអនុវត្តដីការឃាត់ខ្លួននៅថ្ងៃទី១២ តុលា និងបានឆែកឆេររកឃើញគ្រឿងញៀន១កញ្ចប់។