ខេត្តឧត្តរមានជ័យ ៖ ឪពុកម្ដាយជាបុរវល់ការងារ កូនប្រុសរត់លេងធ្លាក់រណ្តៅក្បែរផ្ទះ លង់ទឹកស្លាប់យ៉ាងអាណោចអធម៌ ។ ហេតុការណ៌ខាងលេ ីបានកេីតឡេីង កាលពីព្រឹកថ្ងៃទី១១ តុលា២០១៦ នៅភូមិអូរស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្មេងប្រុសរងគ្រោះឈ្មោះម៉េងហ៊ុនអាយុជាង១ឆ្នាំ។មានឪពុកឈ្មោះពុនឈាងអាយុ៣៤ឆ្នាំម្តាយឈ្មោះនួនផាតអាយុ២៥ឆ្នាំមុខរបរបេីកសិប្បកម្មនិងធ្វេីស្រែចំការ។តាមឪពុកម្តាយក្មេងរងគ្រោះប្រាប់ថាមុនកេីតហេតុពួកគាត់បានឪ្យកូនទាំង២រត់លេងមុខផ្ទះដោយរវល់ធ្វេីការក្នុងរោងសិប្បកម្មលុះចូលទៅក្នុងផ្ទះឃេីតែកូនច្បងដែលមានអាយុ៣ឆ្នាំហេីយពេលសួរនាំរកកូនប្អូនបែជាកូនច្បងឆ្លេីយថាអត់ដឹង។
ពួកគាត់ថាដោយសារដេីរកគ្រប់ទិសទីមិនឃេីញក៌នាំប្តីប្រពន្ធចុះរាវរកក្នុងរណ្តៅក្បែរផ្ទះស្រាប់តែប្រទះឃេីញសពកូនតែហួសពេលទៅហេីយ។គ្រួសារខាងលេីបានទាក់ទងហៅសមត្ថកិច្ចឪ្យចុះពិនិត្យមេីលសពបន្ទាប់មក៌ធ្វេីកំណត់ហេតុប្រគល់សពឪ្យក្រុមគ្រួសារដេីម្បីធ្វេីបុណ្យតាមប្រពៃណីយ៌។