(ភ្នំពេញ)៖ បុរសម្នាក់បានគៀបជាប់ស្លាប់ក្នុងរថយន្តយ៉ាងវេទនាបន្ទាប់ពីបើករថយន្តក្នុងល្បឿនលឿនរួចក៏ជ្រុលទៅបុកកន្ទុយរថយន្តដែលគេចតចោលនៅលើចិញ្ចើមផ្លូវ ដែលហេតុការណ៍ខាងលើបានកើតឡើងនាម៉ោង១០៖៣០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅវេលាខាងលើគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក RAV4 ពាក់ស្លាកលេខភ្នំពេញ2F-5978
តាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែបុរសដែលរងគ្រោះខាងលើបានបើករថយន្តទៅបុកនិងកន្ទុយរថយន្តដែលគេចតចោលបណ្តាលអោយគៀបជាប់ស្លាប់នៅក្នុងរថយន្តតែម្តងរឺឯរថយន្តវិញគឺខ្ទេចទាំងស្រុង ។
ក្រោយកើតហេតុសពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំនែករថយន្តទាំងពីរគ្រឿងត្រូវបានខាងសមត្ថកិច្ចជំនាញស្ទួចយកទោរក្សារទុកនៅស្នហការដ្ឋាននគរបាលក្រុងភ្នំពេញដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ។