0

ទស្សនៈ​អំពី​អភិបាលកិច្ច​រដ្ឋ និង​ការគ្រប់គ្រង​នយោបាយ​របស់​ឯកឧត្តម ស៊ី ជីន​ភីង ប្រធាន​រដ្ឋ​ចិន

ឯកឧត្តម ស៊ី ជីន​ភីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល ពីរ​ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ តាម​ការអញ្ជើញ​របស់​ព្រះករុណា សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
នៅពេល​ឯកឧត្តម ស៊ី ជីន​ភីង ទទួល​រ៉ាប់រង​នូវ​មុខតំណែង​ជា​អ្នកដឹកនាំ​កំពូល​នៃ​បក្ស និង​រដ្ឋ​ចិន​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១២ ប្រទេស​ចិន​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​ជា​គន្លឹះ​សម្រាប់​វិវឌ្ឍន៍​ឈានចូល​ដល់​សង្គម​ធូរធា​រ​ល្មម​ដោយ​គ្រប់​ជ្រុងជ្រោយ។ក្នុងពេល​ជាមួយគ្នានេះ ប្រទេស​ចិន​បានក្លាយ​ទៅជា​តួអង្គ​សេដ្ឋកិច្ច​ធំ​ទី២លើ​ពិភព- លោក សេដ្ឋកិច្ច​ចិន​បានក្លាយ​ទៅជា​ក្បាលម៉ាស៊ីន​បញ្ឆេះ​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក។ក្នុងឋានៈ ជា​អ្នកដឹកនាំ​នៃ​តួអង្គ​សេដ្ឋកិច្ច​នេះ ឯកឧត្តម ស៊ី ជីន​ភីង បាន​ឈរ​ក្នុង​ជួរមុខ​នៅលើ​ឆាក​អន្តរជាតិ។

14650634_969966336464805_5243532163094204596_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!