0

២នាក់​របួសធ្ងន់​និង​ម្នាក់ទៀត របួសស្រាល​ដោយសារ​ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត

ខេត្ត​កែប៖ នារី​ម្នាក់​បាន​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​ជា​ប្អូនប្រុស​បង្កើត​ដែល​រួម​ដំណើរ​ជាមួយគ្នា​របួសស្រាល​ដោយសារ​ជិះ​ម៉ូតូ​បុក​រថយន្ត​កំពុង​ចត​ស្ងៀម។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ៣៣ ត្រង់ចំណុច​មុខ​មន្ទីរ​សុខាភិបាល​ខេត្ត​កែប​ក្នុងភូមិ​សាស្ត្រ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប។

ឃើញ​ស្ថានភាព​បែប​នោះ អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួនបាត់​ដោយ​បន្ត​ទុក​រថយន្ត​នៅ​កន្លែង​គ្រោះថ្នាក់។
ជនរងគ្រោះ​ទាំងពីរ​នាក់​បងប្អូន​ត្រូវគេ​ដឹងថា​រស់នៅ​ភូមិ​ឫស្សី​ជួរ ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​ដោយ​ក្រោយ​កើតហេតុ​ត្រូវគេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកំពតភ្លាម។
ដោយឡែក​អ្នកបើកបរ​រថយន្ត​ដែលមាន​ស្លាក​លេខ ព្រះសីហនុ 3A-2854 តាមរយៈ​ឯកសារ​គឺ​ឈ្មោះ​លឹម រិ​ទ្ធា ភេទ​ប្រុស​អាយុ ២៦ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប៕

14670813_1766287330312091_4589508649023765044_n

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!