ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី11 ខែតុលា ឆ្នាំ2016 មានកម្មវិធីសំណេះសំណាលមួយ ដែលបានប្រារព្វធ្វើឡើងនៅក្នុងបរិវេនសាលាស្រុក ស្វាយអន្ទរ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍
គន់ គីម នាយការរិយ៉ាល័យនៃកងខេមរៈភូមិន្ទ និងជាអគ្គលេខាធិកាសមាគមន៍អតីតយុទ្ធជនកម្ពុជា។ ព្រមទាំងអមដំណើរដោយថ្នាក់ដឹកនាំជាតិជាច្រើនរូប់ ហើយនៅក្នុងពិធីនោះផងដែរ គេឃើញមានវត្តមានឯកឧត្តម ស្បោង សាររ៉ាត់ ដែលជាអភិបាលរងខេត្ត និងស្នងការដឹកនាំដោយលោកឧត្តសេនីត្រីយ៍ ស្រេង ជា នឹងមន្ត្រីអ្នកមុខអ្នកការថ្នាក់ក្រោមជាតិជាច្រើនព្រមទាំងបងប្អូនសមាជិកអតីតយុទ្ធជនដែលបានអញ្ជើញមកចូលរួមពីបណ្តាស្រុកចំនួន(77) ក្នុងចំណោមស្រុកទាំង 13+ ក្រុងផង ស្រុកដែលបានចូរួមមាន (1) ស្រុកកំចាយមារ (2) ស្រុកកញ្ច្រៀច (3) ពោធិរៀង (4) ស្រុកស្វាយអន្ទរ (5) ស្រុកស៊ីធ័រកណ្ដាល (6) ស្រុកពារាំងង (7) ក្រុងព្រៃវែង មកឈររងចាំទទួលភារវកិច្ចចំពោះថ្នាក់ដឹកនាំជាតិ ដោយទឹកមុខញញឹមរាក់ទាក់ទៅលើថ្នាក់នាំរបស់ខ្លួន។
នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបានមតិផ្ដាំផ្ញើដល់បងប្អូន ដែលជាអតីតយុទ្ធជន និងមន្ត្រីអ្នកមុខអ្នកកានូវថ្នាក់ក្រោមជាតិទាំងអត់ឲ្យចេះស្រលាញ់គ្នា ជួយយកអាសារគ្នាទៅវិញទៅមកពិសេស
អាជ្ញាធ័រមូលដ្ឋាន ត្រូវមើលខុសត្រូវដល់អតីតយុទ្ធជន ទាំងសេវាពេទ្យ និងជីវភាព។ល។ ពីព្រោះមានថ្ងៃនេះ គីយើងបានមកពីបងៗប្អូនៗ ដែលហ៊ានលះបង់ពលី ដើម្បីជាតិមាតុភូមិនឹងប្រជាជនយើង ។ មាន៧មករា គីដោយសារអតីតយុទ្ធជន មានបក្សប្រជាជន គីកូនអតីតយុទ្ធជន ជាអ្នកផ្ដល់ឲ្យ ដូចនេះសូមបងប្អូនជួយរក្សា CPP យើង។ ក្រោយពីមានកិច្ចសណេះសំណាលចប់ ឯកឧត្តមក៏បានពាំនាំយកអំណោយ មូនិធិសមាគមន៍អតិតយុទ្ធជនចំនួនម្ភៃលានរៀល (20,000000៛) និងថវិកាផ្ទាល់របស់ឯកឧត្តមចំនួនម្ភៃមួយលានរៀល (21,000000៛) ផងដែរ សរុបសែរសិបមួយលានរៀល (41,000000៛) ហើយនៅខ្វះប៉ុន្មានឯកឧត្តមប្រគល់ជូនលោកអភិបាល លោកអភិបាលរង ជាអ្នកដោះស្រាយបន្ត ក្រុមគ្រួសារអតិតយុទ្ធជនដែលបានចូលរួមទាំង7ស្រុកសរុប1090គ្រួសារ/ក្នុង(1)គ្រួសារទទួលបានថវិកាចំនួន ប្រាំម៉ីនរៀល (50000៛)។
នៅទីបញ្ចប់ អភិបាលនៃគណៈអភិបាលស្រុកក្រុងទាំង7 ព្រមទាំងក្រុមគ្រួសារអតិតយុទ្ធជន ក៏បានថ្លែងអំណអគុណដល់ឯកឧត្តម និងថ្នាក់ដឹកនាំជាតិ ទាំងអស់ឲ្យជួបនូវពុទ្ធិពរ និងទទួលយកជ័យជំនះគ្រប់ភារកិច្ចដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងអភិវឌ្ឍន៍៕