ស្រុកកោះធំ ÷ កាលពី ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៦ វេលាម៉ោង ១៦ និង ១០ នាទី នៅចំណុចភូមិកំពង់ថ្កុល ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជនសង្ស័យ៖ ចំនួន០៣នាក់ ដោយទី១ឈ្មោះ ងន ភារម្យ (ហៅ ហេវ) ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ , ទី២ឈ្មោះ វ៉ យ៉ាំត្រាវ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ វៀតណាមមានទីលំនៅភូមិ លេខ៣ ឃុំខាន់បិន ស្រុកអាងភូ ខេត្ត អាងយ៉ាង (ប្រទេសវៀតណាម) មុខរបរ មិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយដកហូតបាន វត្ថុតាងដកហូត១/-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce)ចំនួន ២៧ កញ្ចប់ (ធំ ០២ ,តូច ២៥) ។២/-ទូរស័ព្ទចល័តចំនួន ០៣ គ្រឿង ។
***សភាពរឿងហេតុ ៖ ក្រោយទទួលពត៌មានពីប្រជាជនល្អថាមានជនសង្ស័យជាមុខសញ្ញាគ្រឿងញៀន កំពុងលក់គ្រឿងញៀន និងតាមការចុះស្រាវជ្រាវអស់រយៈពេល៥ ថ្ងៃរហូតដល់ថ្ងៃនិងវេលាកើតហេតុខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូនបានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅចំណុចកេីតហេតុខាងលេី ហើយបានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០១ នាក់ ឈ្មោះ ងន ភារម្យ (ហៅ ហេវ) ភេទប្រុស អាយុ ២៣ ឆ្នាំ រួមនិងថ្នាំញៀនមួយចំនួន ០២ កញ្ចប់នូវជាប់បឹងខ្លួនជនសង្ស័យ ។
-តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ងន ភារម្យ បានឆ្លើយសារភាពថា ចំពោះថ្នាំញៀននេះគឺពិតជារបស់ខ្លួនទិញយកមកទុកលក់ប្រាកដមែន ហើយរូបខ្លួនទិញមកអោយឈ្មោះ ង្វៀង យ៉ាំងគ្រឿង ដែលស្នាក់នៅផ្ទះជួលក្នុងភូមិជាមួយខ្លួន យកទៅលក់បន្តរាល់ថ្ងៃយ៉ាងសកម្មផងដែរ ។
-ថ្នាំញៀនខាងលើឈ្មោះ ហេវ បានសារភាពថាទិញពីភ្នំពេញម្តុំច្បារអំពៅ តែមិនស្គាល់ឈ្មោះអ្នកលក់ទេ ដឹងត្រឹមថាយកលុយវេរអោយគេ គេក៏អោយយកនៅទីកន្លែងណាត់ ។
-លុះនៅវេលាម៉ោង ២០:៣០ថ្ងៃដដែលក្រោយពេលទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បញ្ជាអោយ ឆែកឆេរផ្ទះជួលដែលឈ្មោះ ង្វៀង យ៉ាំងគ្រឿង ស្នាក់នៅទើបសមត្ថកិច្ចបានចុះដល់បន្ទប់ផ្ទះជួលខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ វ៉ យ៉ាំងត្រាវ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិវៀតណាម នៅក្នុងបន្ទប់ជួល និងឆែកឆេររកឃើញថ្នាំញៀនចំនួន ២៥ កញ្ចប់តូច នៅក្នុងបន្ទប់ ចំណែកជនសង្ស័យ ង្វៀង យ៉ាំងគ្រឿង បានរត់គេចខ្លួនបាត់ មុនពេលដែលសមត្ថកិច្ចទៅដល់ ។
បច្ចុប្បន្នជនសង្ស័យទាំង ០២ នាក់ រួមនិងវត្ថុតាងថ្នាំញៀនចំនួន ២៧ កញ្ចប់ ត្រូវបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ។