នៅមុននេះបន្តិច ជនសង្ស័យ២នាក់ បានធាក់បំបុកទ្វាររថយន្តសមត្ថកិច្ចរត់គេចខ្លួន ទាំងដៃជាប់ខ្នោះតែត្រូវចាប់បានម្នាក់មកវិញ ខណះម្នាក់ទៀតកំពុងរុករក។
ការទម្លុះទ្វារត់គេចនេះ ធ្វើឡើងបន្ទាប់ពីនគរបាលខណ្ឌដង្កោរដឹកជនសង្ស័យទាំង២នាក់ពាក់ព័ន្ធករណីឆក់ និងស្ត្រី២នាក់ផ្សេងទៀតពាក់ព័ន្ធគ្រេឿងញៀន បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕