0

វាយ-ចាក់​សម្លាប់ យ៉ាង​ព្រៃផ្សៃ​បំផុត…

ព្រៃវែង៖ ករណី​ឃាតកម្ម​ដ៏​យ៉ាង​សាហាវ​ឃោ​ឃៅ​មួយ​បណ្ដាល​ឲ្យ​ស្លាប់​ប្ដី​ប្រពន្ធ មួយគូរ​ស្លាប់​កណ្ដាល​វាលស្រែ​យ៉ាង​អ​ណោ​ច​អធ​ម័ ។ ក្នុងករណី​នេះដែរ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​ព្រឹក ថ្ងៃទី៩តុលា២០១៦ ស្ថិតនៅ​ចំណុច​វាលស្រែ​ទឹក​ផ្អក​ខាងលិច ភូមិ​ព្រៃ​ផ្តៅ ចំងាយ៦០០ម៉ែត្រ ភូមិ​ព្រៃ​ផ្ដៅ ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង។

ប្រភពពី​លោក ពៅ ជីវី ស្នងការរង​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា ករណី​ឃាតកម្ម​ខាងលើ ជនរងគ្រោះ​មាន​គ្នា២នាក់​ប្ដី​ប្រពន្ធ
ទី១ ឈ្មោះ កាក់ ប៊ុន​ថា​ន ភេទ​ស្រី​អាយុ ៤៨ ឆ្នាំ​នៅ​ភូមិ​កើតហេតុ​រងរបួស៣ កន្លែង ភ្នែក​ខាងស្ដាំ,៦សង់​ទី ម៉ែត
ជំរៅ​បុក​ចូល​ជ្រៅ​ទៅក្នុង​សាច់, របួស​ភ្នែក​ខាងឆ្វេង​ទំហំ ៤សង់​ទី ម៉ែត​ជំរៅ​ជ្រៅ​ទៅក្នុង​សាច់,ស្នាម​បែក​ដាច់​ទំហំ៤សង់​ទី.ម៉ែត រាង​មូល​លើ​ក្រោម ។

ទី២-ឈ្មោះ​មាន យ៉​ន ភេទ​ប្រុស​អាយុ៤៣ឆ្នាំ នៅ​ភូមិ​កើតហេតុ​មានរ​មួ​ស ៤កន្លែង ១ស្នាមរបួស​ក្រោម​ប្រឡង់​ភ្នែក​ឆ្វេង ៤សង់​ទី.ម៉ែត មុត​ជ្រៅ​ចូលក្នុង​សាច់ ២ស្នាមរបួស​ដាច់​ត្រចៀក​ឆ្វេង ៦សង់​ទី​ម៉ែត ៣របួស​ប្រឡង់​ភ្នែក​ខាងស្ដាំ​ឃ្លៀគ៣,៥សង់​ទី​ម៉ែត​ចូល​ជ្រៅ ៤របួស​ចំ​ក្រ​ចៀក​ស្ដាំ3 សង់​ទី​ម៉ែត ។

គឺ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​កណ្ដាល​វាលស្រែ​ទាំង២នាក់​បែបនេះ​ទៅ លោក​បន្តទៀតថា មុនពេល​កើតហេតុ
ជនរងគ្រោះ​ទាំងពី​នាក់​បានចេញ​ទៅរក​ខ្ច​ង​នៅ​វាលស្រែ​វេលា​ម៉ោង​ប្រហែល២១:០០នាទី​យប់ ថ្ងៃ​ដដែល ក៏​បាត់​ដំណឹង​សូន្យ​លុះ​ព្រឹក​ថ្ងៃទី៩តុលា ទើប​គេ​ប្រទះឃើញ​សព​ជនរងគ្រោះ​ដេកស្លាប់​ទាំង២នាក់​ក្នុង​ស្រែ​ហើយ​ជនសង្ស័យ​អាចមាន​គ្នា​ចាប់ពី២នាក់​ឡើងទៅ​ព្រោះ​មាន​ស្នាម​វក់វី​ប្រតាយប្រតប់​គ្នា​ឡើង​ទក់​ដើមស្រូវ​ម្យ៉ាងវិញទៀត​ជនរងគ្រោះ​មាន​ស្នរ នៅ​និង​ដៃ​ពិល​ព្រនុង​ទៀតផង តែ​នៅតែ​ត្រូវ​ជនដៃដល់ សម្លាប់​ឲ្យ​ស្លាប់​ទាំងពីរ​នាក់ បើតាម​ការពិនិត្យ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ការសំលាប់​នេះ ប្រហែល​ម៉ោង ១១យប់ ថ្ងៃទី៨តុលា២០១៦ ។

តែ​យ៉ាងណា លោក កំពង់តែ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក ឧត្ដមសេនីយ៍ត្រី ស្រេង ជា ស្នងការ​ខេត្ត ដើម្បី​ស្វែងរក​ភ​ស្ថ​តាង​ដើម្បី​វែកមុខ​ជនដៃដល់​យកមក​ទទួល​ទោស​តាមច្បាប់៕

fdxc

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!