0

ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​របួស៤នាក់ នៅ​ស្រុក​ខ្សាច់កណ្តាល

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់១ បាន​កើតឡើង​កាលពី ថ្ងៃទី9/10/2016វេលា​ម៉ោង18″30នាទី​លើផ្លូវ​បេតុង​7NGផ្លូវ​ឆ្ពោះទៅកាន់​ភូមិ​ព្រែក​លួង​ចំណុច​ភូមិ​វិហារ​សួ​គិ៍​ជើង​ឃុំ​វិហារ​សួ​គិ៍​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល ដែល​បង្កឡើង​ដោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Hondaធន់C125ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ1FQ0946បើកបរ​ដោយ​ឈ្មោះ​សឿន​ប៊ុន​នឿន​ភេទ​ប្រុស​អាយុ18ឆ្នាំ​នៅ​ភូមិ​រកា​ទី1ឃុំរ​កាជ​ន្លឹ​ង​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល។រួម​ដំណើរ1នាក់​ឈ្មោះ​រី​ធា​រី​ភេទ​ស្រី​អាយុ17ឆ្នាំ​នៅ​ភូមិ​ស្លែង​ឃុំ​ជី​បោល​ស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម។
លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​អ្ន​បើកបរ​ម៉ូតូ​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​មក​បុក​ជាមួយ​ម៉ូតូ​ម៉ាក​Hondaធន់C125(08)ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ1AC4145បើកបរ​ដោយ​ឈ្មោះ​លន់.សុខ​លាង.ភេទ​ប្រុស​អាយុ19ឆ្នាំ.នៅ​ភូមិ​រាប.ឃុំ​រាប.ស្រុក​ពារាំង.ខេត្តព្រៃវែង រួម​ដំណើរ1នាក់​ភេទ​ប្រុស​មិន​ស្គាល់​អត្តសញ្ញាណ ៕
ករណីនេះ​បណ្តាលអោយ​រងគ្រោះ4នាក់​ក្នុងនោះ​ស្លាប់​អ្នក​បើ​បរ​ម៉ូតូ​ពីរ​នាក់​ប្រុស​និង​របួសធ្ងន់2នាក់​ស្រី(អ្នករួមដំណើរ​ម៉ូតូ​ទាំងពីរ) ខូចខាត​សម្ភា​រះ​ម៉ូតូ2គ្រឿង​ខូចខាត​ធ្ងន់ ឯ​មូលហេតុ​មកពី​អ្នកបើកបរ​ម៉ូតូ​បង្ក​បើក​ល្បឿន​លឿន​មិន​ប្រកាន់​ស្តាំ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ក្នុង​លក្ខ​ណះ​អាការ​ធាតុ​មេ​យ​កំពង់​ភ្លៀង​ខ្លាំង ។
ចំណែក​សព​អ្នកបើកបរ​ម៉ូតូ​ទាំង​ត្រូវបាន​សម​ត្ត​កិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។រីឯ​វត្ថុតាង​ទាំង​គ្រឿង​ត្រូវបាន​សម​ត្ត​កិច្ច​យកមក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក ៕

14523024_1194359103954797_6743397021047789878_n 14632979_1194358977288143_5343854612939694262_n 14642373_1194359020621472_2727536466858902283_n

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!