ខេត្តបាត់ដំបង ៖ បើយោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា បុរសម្នាក់បានដើរជាន់មីនផ្ទុះដាច់ប្រអប់ជើងម្ខាង កាលពីវេលាម៉ោង១០ និង៤៧នាទី នៅព្រឹកថ្ងៃទី០៧ តុលា ២០១៦ ខណៈដើរទៅមើលដំណាំស្រូវរបស់ខ្លួន ស្ថិតនៅភូមិវាលរលឹម ឃុំតាតោត ស្រុកសំឡូត ខេត្ត បាត់ដំបង ។ ប្រភពអ្នកដែលបានឃើញហេតុការណ៍ បានឲ្យ ដឹងថា ជនរងគ្រោះឈ្មោះង៉ែត សែត អាយុ២៥ឆ្នាំ រស់នៅភូមិ អូរននោង ឃុំតាតោក ស្រុកសំឡូត ។
បើតាមប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះបានដើរទៅមើលដំណាំស្រូវក្នុងចំការរបស់ខ្លួន រួចដើរជាន់គ្រាប់មីនដែលជាប្រភេទមីនស្គរកប់ សេសសល់នៅក្នុងដីបណ្ដាលឱ្យផ្ទុះដាច់ប្រអប់ជើងឆ្វេង ហើយត្រូវបានក្រុមកម្លាំងបោសសំអាតគ្រាម់មីនជួយដឹកបញ្ជួនទៅកាន់មន្ទីពេទ្យភ្លាមៗដែរ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ សង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ។