ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក ដែលជនល្មើសបានយកមកលាក់នៅក្នុងចំការកៅស៊ូ កាលពីវេលាម៉ោង០៨ និង១០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុច ភូមិK៣ ឃុំ២ធ្នូ ស្រុកឆ្លូង ខេត្តក្រចេះ។
បើតាមប្រភពពត៌មានពីលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានថ្លែងប្រាប់ភ្នាក់ងារព័តិមានដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន ឈេីប្រណិតប្រភេទ កកោះ និងសុក្រម ចំនួន៦២ដុំ (មិនទាន់វាស់វែង)។
បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងស្វែងរកជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ចំណែក វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងចាត់ការបន្តតាមនិតិវិធី ៕