ខេត្តកំពង់ចាម ៖ កម្លាំងជំនាញរបស់ការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអធិការក្រុងកំពង់ចាម កម្លាំងអធិការនគរបាលស្រុកស្រីសន្ធរ និងកម្លាំងអធិការស្រុកបាធាយ ចុះបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើ
ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០៣ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ស្រី០៥នាក់ កាលពីម៉ោង១០ និង ០៥នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ កម្លាំងជំនាញរបស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរៈសេនីយ៍ឯក សោម រស់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានប្រើប្រាស់ជំនាញចុះបង្ក្រាបករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន។ ០១ករណីឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ស្រី ១.ឈ្មោះ អុក កញ្ញា ហៅឡី ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
២.ឈ្មោះ មិ សុខល័ក្ខ ភេទស្រី អាយុ២៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ៣.ឈ្មោះ ឡាំ ធីអ៊ុក ភេទស្រី អាយុ៣៣ឆ្នាំ ជាតិវៀតណាម រស់នៅភូមិទី១១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ វត្ថុតាងចាប់យករួមមានសំណាកថ្នាំញៀនដែលនៅសល់ពីការប្រើប្រាស់ ០១កញ្ចប់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។
បន្ទាប់មកនៅថ្ងៃទីខែឆ្នាំដដែលនៅវេលាម៉ោង១៤ និង ១៥នាទី កម្លាំងជំនាញរបស់ការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលស្រុកបាធាយ បានចុះបង្ក្រាបករណី ជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីទៀត នៅចំណុចថ្នល់កែងភូមិតាបែក ឃំុសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់ ស្រី០១នាក់ៈ
១. ឈ្មោះ អឺក ចន្តា ហៅខួច ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាបែក ឃំុសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។
២. ឈ្មោះ ឯក ស្រីពៅ ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្នាយ ឃំុតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
រឹបអូសវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន០៣កញ្ចប់ និងប្រាក់ញុះញុងចំនួន៥០.០០០រៀល និងពូថៅ០១ ជនសង្ស័យយកមកដេញកាប់សមត្ថកិច្ច និងឧបករណ៍សម្រាប់សេពមួយចំនួន។
ហើយនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង ១១ និង៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរស្រុកស្រីសន្ធរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំកោះអណ្តែត អនុវត្តតាមការបញ្ជារបស់លោកព្រះរាជអាជ្ញា ហួត វុទ្ធី និងលោកប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាបឃាត់ខ្លួន បានមុខសញ្ញាសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន០២នាក់ប្តីនិងប្រពន្ធៈ
១.ឈ្មោះ ផាន់ កន្និកា ហៅស្រីហុច អាយុ៣៧ឆ្នាំ ២.ឈ្មោះ សុខ លីវ៉ា ជាប្តី អាយុ៣៨ឆ្នាំ ជនសង្ស័យទាំង០២នាក់ រស់នៅភូមិក្រូចសើច ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយយើងបង្កើតគណៈកម្មការចូលរួមពីអាជ្ញាធរមូលដ្ឋានឆែកឆេររកឃើញម្សៅក្រាមពណ៌សចំនួនមួយថង់តូចនៅផ្ទះជីដូនកន្លែងឃាត់ខ្លួននិងឆែកឆេរនៅផ្ទះរបស់ជនសង្ស័យរកឃើញម្សៅក្រាមពណ៌សក្នុងទូរចំនួនមួយថង់តូចទៀត ។ លទ្ធផលសមត្ថកិច្ចយើងធ្វើការរឹបអូសវត្ថុតាងរួមមមានៈ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន០២កញ្ចប់តូច និងម៉ូតូចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនិីតិវិធី ទៅតាមប្បញ្ញត្តិច្បាប់មាត្រា ៤០ និង៤៥នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។
មាត្រា៤០ បានចែងថាបទៈ រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ត្រូវផ្តន្ទាទោសដាក់ពី ២ ឆ្នាំ ទៅ ៥ឆ្នាំ ។ ក្រៅពីទោសដាក់ពន្ធនាគារជនល្មើសនិងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ៤.០០០.០០០ រៀល ទៅ ១០.០០០.០០០ រៀល ។
មាត្រា ៤៥ បានចែងថា ៖ ជនណាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ តាមគ្រប់រូបភាពនិងធ្លាប់ត្រូវបានទទួលរងនូវវិធានការព្យាបាលដោយបង្ខំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ ខែនិងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ ១.០០០.០០០ រៀល ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ១ឆ្នាំ និងអាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ រៀលទៅ ២.០០០.០០០ រៀល ។
ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឍិមដែលមានចែងក្នុងកថាខណ្ឌទី១ និងទី ២ ខាងលើនេះ ត្រូវផ្តន្ទាទោស ដូចគ្នានិងបទមជ្ឍិមខាងលើដែរ ។ ប្រសិនបើបទល្មើសត្រូវបានប្រព្រឹត្តដោយសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី ១ និងតារាងទី២ មានបរិមាណតិចតួច និងប្រព្រឹត្តក្នុងក្របខ័ណ្ឌទទួលទានតាមទម្លាប់ ព្រះរាជអាជ្ញាអាចឲ្យជនប្រព្រឹត្តរួចខ្លួនពីបទចោទ ។ ប្រសិនបើរឿងនេះទៅដល់តុលាការ តុលាការអាចសម្រេចឲ្យចារីនៃហេតុការណ៏នេះមិនបាច់ទទួលទោសឬគ្រាន់តែស្តីបន្ទោសជននោះតែប៉ុណ្ណោះ ។ ត្រូវចាត់ទុកថាជាការទទួលទានតាមទម្លាប់ការ ទទួលទានដែលមិនបណ្តាលឲ្យញៀនហើយអ្នកទទួលទានជាអ្នកស្រុកទទួលទានតាមដូនតាធ្លាប់ប្រព្រឹត្តជាយូរមកហើយ៕