ខេត្តមណ្ឌលគិរី ៖ បុរសម្នាកជាកម្មករ ខ្យល់គរគាំងបេះដូងស្លាប់ បន្ទប់ ដាក់ម៉ាស៊ីនភ្លើង កាលវេលាម៉ោង១០ព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា បុរសជនរងគ្រោះមានឈ្មោះ ស្រី រតនា អាយុ៤២ឆ្នាំ ជាជនជាតិខ្មែរ បានដេកស្លាប់នៅក្នុងបន្ទប់រោងម៉ាស៊ីនរបស់ឈ្មោះ កង ប៊ុនថន ដែលមានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
សមត្ថកិច្ចនគបាលជំនាញបានចុះទៅកន្លែងកើតហេតុធ្វើកោសល្យវិច័យ រកមិនឃើញស្លាកស្នាមវាយដំឬស្នាមរឹតដោយខ្សែអ្វីទេ ដូច្នេះសន្និដ្ឋានជនរងគ្រោះធ្វើការអស់កម្លាំងខ្យល់គរដេកស្លាប់តែម្នាក់ឯងក្រោយការធ្វើការសោកលវិច្ឆ័យសពខាងមន្ត្រីជំនាញបានសន្និដ្ថានបានប្រគល់សពជូនគ្រួសារដើម្បីកធ្វើបុណ្យតាមប្រពៃណី។