(បាត់ដំបង)ព្រឹកថ្ងៃទី០៦ខែតុលាឆ្នាំ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ពិធីបុណ្យអុំទូក ក្រោមអធិបតីភាពឯកឧត្ដម ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង
និងមានវត្តមានចូលរួមពីសំណាក់លោកនឹងលោកស្រីជាថ្នាក់ដឹកនាំស្នងការរង នាយការិយាល័យចំណុះស្នងការអធិការស្រុកក្រុងមេបញ្ជាការវរសេនាតូចព្រំដែនទាំង៤សារុបចូលរួមជិត១០០នាក់។
ឯកឧត្ដម ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង លោកមានប្រសាសន៍ បញ្ជាក់ថា ក្នុងពិធីបុណ្យអុំទូកនៅពេលខាងមុខនេះ អស់លោកនិងលោកស្រី ដែលមានតួនាទីសំខាន់ក្នុងការចុះពង្រឹង ការពារ តាមគោលដៅ ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងពិធីនេះឲ្យបានជោគជ័យ ប្រកបដោយគុណភាពប្រសិទ្ធភាពនិងសុវត្ថិភាព។
ឯកឧត្ដម លោកបានជំរុញដាក់ផែនការ ឱ្យក្រុម ផ្នែកជំរឿន នាំ កម្លាំង ចុះក្តាប់សភាពការណ៏ បែងចែកតំបន់តាមដានគ្រប់ទីកន្លែង ពិសេសផ្ទះសំណាក់។ក្រុមតាមដានមុខសញ្ញានិងក្រុម អនុវត្តដីកា ត្រូវធ្វើសកម្មភាពតាមដានទាំងយប់ទាំងថ្ងៃ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង និងសហការគ្នាជាមួយកងកម្លាំងពាក់ពន្ធ័ ។ ដោយលែក តាមបណ្ដាស្រុកក្រុង បានកំណត់គោលដៅ ឈរជើង ត្រូវធ្វើសកម្មភាព ត្រួតពិនិត្យនិងល្បាតតាមផ្លូវមើលរាល់សកម្មភាព និងសភាពការណ៍ដែលបង្កព្យុះសនកម្មដល់សង្គមនិងប្រជាពលរដ្ឋពេលដែលពួកគេមកកម្សាន្តសប្បាយក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនេះ។
ជាមួយគ្នានោះដែរ លោកបានឯកភាពតាមសំណើ លើកឡើងពីសំណាក់លោកស្នងការរង ទទួលផែននិមួយៗ រៀបចំប្រព័ន្ធការពារតាមគោលដៅ មណ្ឌលកម្សាន្ត ស្តង់លក់ដូរឥវ៉ាន់ អាជីវករ ប្រជាពលរដ្ឋ ជាតិនិងអន្តរជាតិឲ្យមានសុវត្ថិភាពនិងរបៀបរៀបរយ។
លោកស្នងការ បានកោតសរសើរ អស់លោកនិងលោកស្រីដែលជាថ្នាក់ដឹកនាំ ពិសេសលោកនឹងលោកស្រីដែលជាមន្ត្រីនគរបាល តែងតែការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តបាត់ដំបងនិងតាមតំបន់ព្រំដែនត្រូវបានបន្តពង្រឹងនិងរក្សា បាននូវស្ថេរភាពរឹងមាំល្អប្រសើរ ។និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពបាននិងបន្តជំរុញ អនុវត្តជាប់ជាប្រចាំនៅគ្រប់ទីកន្លែងដោយធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបរបរលក់ដូរ ចិញ្ចឹមជីវិតនិងការចូលរួមកម្សាន្តសប្បាយផ្សេងៗដោយមិនមានការព្រួយបារម្ភភ័យខ្លាច។