ខេត្តរតនគីរី ៖ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើវ៉ឺនសៃសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បន្ទាប់ពីក្រុមអ្នកសារព័ត៌មានរាយការណ៍ជូន រកឃើញឃាត់ឈើ ចំនួន ៤៣កំណាត់ ក្នុងចំការកៅស៊ូក្រុមហ៊ុន ហ័ងអាន ម៉ាងយ៉ាងខេ បានចុះបង្ក្រាបនិងរឹបអូសដកហូតទុក កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិភ្នំកុក ឃុំភ្នំកុក ស្រុកវ៉ឺនសៃ។
យោងតាមការអោយដឹងពី លោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើបីស្រុក(ស្រុកវ៉ើនសៃ~តាវែង~អូរជុំ)បានអោយដឹងថាមូលហេតុដែលអាចបង្ក្រាបបទល្មើសឈើសុក្រំនៅចំណុចខាងលើបានគឺដោយសារមានការសហការណ័ពីកំលាំងសម្ងាត់ និងក្រុមអ្នកសារព័ត៌មាន ទើបលោកបានដឹកនាំកំលាំងជំនាញដោយសហការណ៍ជាមួយកំលាំងមូលដ្ឋានអាវុធហត្ថស្រុក ស្រុកវ៉ឺនសៃ ធ្វើការបង្ក្រាបបានតែម្តង ហើយឈើទាំង៤៣កំណាត់មិនទាន់បានវាស់វែងនៅឡើយ (ពុំមានម្ចាស់ចេញមកទទួលខុសត្រូវទេ)។
បច្ចុប្បន្ន កំពុងរកមធ្យោបាយដឹកជញ្ជូន វត្ថុតាងយកទៅផ្ញើរទុកជាបណ្តោះអាសន្ននៅក្នុងបរិវេណ រោងអារឈើរបស់ក្រុមហ៊ុនហ័ងអាន ម៉ាងយ៉ាងខេដើម្បីចាត់ការតាមនិតិវីធី៕