0

អាវុធហត្ថ​ខេត្តបាត់ដំបង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី៥នាក់ ពាក់ព័ន្ធ​នឹង​កា​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន​ខុសច្បាប់

អាវុធហត្ថ​ខេត្តបាត់ដំបង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី៥នាក់ ពាក់ព័ន្ធ​នឹង​កា​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន​ខុសច្បាប់

ខេត្តបាត់ដំបង៖ អាវុធហត្ថ​ខេត្តបាត់ដំបង​ឃាត់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី៥នាក់ បន្តបន្ទាប់ ដកហូត​ថ្នាំញៀន១០កញ្ចប ទម្ងន់១០,២៤ក្រាម នៅវេលា​ម៉ោង ២១ និង ៣០ នាទី ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំណុច​ផ្ទះសំណាក់ វ​លក្ខណ៍ ស្ថិត​ក្នុងភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង/ខេត្ត បាត់ដំបង។ ការិយាល័យ​ជំនាញ​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ ០២ នាក់​បន្ថែមទៀត ដែលជា​មេក្លោង​របស់​ឈ្មោះ ឆន សុ​ភ័​ក្រ ទី១ ឈ្មោះ ហេង ចំរើន ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ គ្មាន ទីលំនៅ​ភូមិ រត​នះ សង្កាត់ រត​នះ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ទី២ ឈ្មោះ ចាន់ ស្រី​នាង ភេទ ស្រី អាយុ ២១ ឆ្នាំ មុខរបរ គ្មាន ទីលំនៅ​ភូមិ ក្តុល សង្កាត់ ក្តុល​ដូនទាវ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ។
វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ១-គ្រឿងញៀន​ម៉ា​ទឹកកក ចំនួន ០៣ កញ្ចប់ ទម្ងន់ ៨,៨០ ក្រាម ២-ទូរស័ព្ទដៃ ០៣ គ្រឿង ៣-ម៉ូតូ ០១ គ្រឿង​ម៉ាក អាយ​ខន ពណ៌ ស គ្មាន​ផ្លាកលេខ។
បច្ចុប្បន្ន​ជនសង្ស័យ និង​រួមជាមួយ​វត្ថុតាង​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ។

ករណី​ទី២ ក្រោយ​ទទួល​ចម្លើយ​ជនសង្ស័យ២នាក់ ខាងលើ​សមត្ថកិច្ច​ស្រា​ជ្រាវ នៅ​ម៉ោង ១៣ និង ៣០ នាទី ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៦ ត្រង់ចំណុច​ផ្ទះសំណាក់ ហេង ឃុន ស្ថិត​ក្នុងភូមិ រំចេក៣ សង្កាត់ រត​នះ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង កម្លាំង​ការិយាល័យ​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់​បន្ថែមទៀត។

ជនសង្ស័យ​ដែល​អាវុតហត្ថ​ឃាត់ខ្លួន​បាន​⁣ ទី១-ឈ្មោះ ឆន សុ​ភ័​ក្រ ភេទ ប្រុស អាយុ មុខរបរ ជាង​ជួសជុល​រថយន្ត ទីលំនៅ​ភូមិ ទួល​តា​ឯក សង្កាត់ ទួល​តា​ឯក ក្រុង/ខេត្ត បាត់ដំបង ទី២-ឈ្មោះ ស៊ិន សុខ​ហ៊ី ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅ​ភូមិ ១៣មករា សង្កាត់ ព្រែក​ព្រះស្តេច ក្រុង/ខេត្ត បាត់ដំបង  និង​ទី៣-ឈ្មោះ មុត ម៉ា​រ៉ា​ឌី ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខរបរ បំរើ​ខារ៉ាអូខេ ទីលំនៅ​ភូមិ ឈើទាល ឃុំ ឈើទាល ស្រុក បាណន់ ខេត្ត បាត់ដំបង  រួមជាមួយ​វត្ថុតាង​ដកហូត​ដែល​ដកហូត​បាន ១-គ្រឿ​ញៀន​ម៉ា​ទឹកកក ចំនួន ០៧ កញ្ចប់ ទម្ងន់១,៤៤ ក្រាម ២-ទូរស័ព្ទដៃ ០៣ គ្រឿង ៣-ម៉ូតូ ០១ គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ ២០១៥ ផ្លាកលេខ បាត់ដំបង 1U 7592។
បច្ចុប្បន្ន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ជំនាញ ៕

RTTK0012 RTTK0013 RTTK0014 RTTK0015 RTTK0016

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!