ខេត្តប៉ៃលិន ៖ យុវជនម្នាក់ផឹកថ្នាំបាញ់ស្មៅកន្លះដបទឹកសុទ្ធមិនអាចសង្គ្រោះបណ្តាលឲ្យស្លាប់ កាលពី វេលាម៉ោង ១៤ និង៣០នាទី រសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ អ៊ុំ វណ្ណេត ហៅ ខុង អាយុ ១៨ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងខេត្តប៉ៃលិន ខេត្តប៉ៃលិន។
តាមប្រភពឈ្មោះ អ៊ុំ វណ្ណនី ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាបងស្រីជនរងគ្រោះ បានអោយដឹងថា កាលថ្ងៃភ្ជុំបិណ្ឌ យុវជនរងគ្រោះបានជិះម៉ូតូដួល ត្រូវនាងប្រាប់ថាប្អូនលើកក្រោយឈប់ជិះម៉ូតូដួលទៀត ព្រោះឪពុកម្តាយយើងស្លាប់អស់ហើយគ្មាននរណាជួយទេ។
ប្រភពអ្នកជិតខាងថាជនរងគ្រោះអាចមានកំរោលចូល ព្រោះមុនដួលម៉ូតូថ្ងៃភ្ជុំបិណ្ឌ វាបានប្រាប់គេថាលេងចង់រស់ហើយ់ភ្ជំបិណ្ឌរួចទិញក្តារម្ជូសទុក។
សមត្ថកិច្ចនគរបាលខេត្តប៉ៃលិនបានបញ្ជាក់ថាយុវជនរងគ្រោះពិតជាស្លាប់ដោយសារផឹកថ្នាបាញ់ស្មៅពិតប្រាកដមែន ហើយសពប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕
0
យុវជនម្នាក់ផឹកថ្នាំបាញ់ស្មៅ កន្លះដបទឹកសុទ្ធ មិនអាចសង្គ្រោះ បណ្តាលឲ្យស្លាប់
Filed in: ព័ត៌មានថ្មីៗ