0

បុរស​ជាងដែក​ម្នាក់​ផ្លាស់ប្តូរ ​ផ្លែ​ម៉ូ​ទ័​រ​កាត់​ដែក​ ខុស​បច្ចេកទេស ​ខ្ទាត​ចំ​ដើមទ្រូង​ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ

បុរស​ជាងដែក​ម្នាក់​ផ្លាស់ប្តូរ ​ផ្លែ​ម៉ូ​ទ័​រ​កាត់​ដែក​ ខុស​បច្ចេកទេស ​ខ្ទាត​ចំ​ដើមទ្រូង​ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ

ខេត្តបាត់ដំបង ៖ បុរស​ជាងដែក​ម្នាក់​ផ្លាស់ប្តូរ​ផ្លែ​ម៉ូ​ទ័​រ​កាត់​ដែក​ខុស​បច្ចេកទេស ខ្ទាត​ចំ​ដើមទ្រូង​បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ កាលពី​វេលា​ម៉ោង ១២និង ០០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅ​ចំណុច​ក្រុមទី២៤ ស្ថិតក្នុង​ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ច​នរគ​របាល​ស្រុក​សង្កែ​បាន​ប្រាប់​អោយដឹងថា បុរស​ជាងដែក​រងគ្រោះ​មានឈ្មោះ​គី ភឿ​ក អាយុ១៨ឆ្នាំ ស្លាប់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

ប្រភព​អ្នកជិតខាង​ប្រាប់​សមត្ថកិច្ច​ថា ៖ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ខាងលើនេះ បាន​ប្រើប្រាស់​ម៉ូ​ទ័​រ​កាត់​ដែក​ដោយ​ប្តូរ​ផ្លែ​ខុស​បច្ចេកទេស​ដែល​មិនមែនជា​ផ្លែ​របស់​ម៉ូ​ទ័​រ​យកទៅ​កាត់​ដែក ក៍បាន​បាក់​ផ្លែ​ខ្ទាត​ចំ​កណ្តាលដើមទ្រូង បណ្តាលអោយ​ស្លាប់ភ្លាមៗនៅ​និង​កន្លែង​តែម្តងទៅ។

ក្រោយពី​ធ្វើ​កោសល្យវិច័យ​ឃើញថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​បាក់​ផ្លែ​ម៉ូ​ទ័​រ​ត្រូវចំ​ដើមទ្រូង​ប្រាកដ​មែន បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

RTTK082 RTTK083 RTTK084

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!