ខេត្តបាត់ដំបង ៖ បុរសជនសង្ស័យ១នាក់រួមភេទជាមួយក្មេងស្រី និងមានដីកាចាប់ខ្លួនសំណុំរឿងឃាតកម្មទុកជាមុន ត្រូវបាននគរបាលស្រុកសំពៅលូន ឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
នគរបាលស្រុកសំពៅលូនបានឲ្យដឹងថា កាលថ្ងែទី០២ ខែតុលា ឆ្នាំ២០១៦ ឈ្មោះ ង៉ែត យ៉ាត់ ភេទស្រីអាយុ៥០ឆ្នាំ រស់នៅភូមិខាងលើ បានមកដាក់ពាក្យប្តឹងថា កូនស្រីឈ្មោះ ទូច អាយុ ១២ឆ្នាំ ត្រូវជនសង្ស័យ ឈ្មោះឃុន រ៉ាឌី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅបណ្តោះអាសន្ន ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានបបួលទៅភ្នំពេញ បាត់កូនស្រី១ថ្ងៃដោយមានការសង្ស័យបានប្តឹងសមត្ថកិច្ច។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនបានរួមភេទជាមួយក្មេងស្រីជនរងគ្រោះ រហូតបានសំរេច។
ជនសង្ស័យនេះដែរក៏ធ្លាប់មានដីការចាប់ខ្លួនពីបទ ឃាតកម្មគិតទុកជាមុន កាលថ្ងែទី១០ ខែតុលា ឆ្នាំ២០១៥ ដែលប្រព្រឹត្តិនៅភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ លេខ១៣៦/១០១៦ ចុះថ្ងៃទី០៤ខែតុលាឆ្នាំ២០១៦ ចេញដោយលោក គិន ផល្លេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តតាកែវ។
បច្ចុប្បន្ន បុរសសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕