បាត់ដំបង ៖ បុរសម្នាក់សំរាកពីការងារសំនង់ទៅលេងកូនរំលោភកូនស្រីអាយុ ៤ ឆ្នាំបានសម្រេចជាងមួយខែ ពេលនាងហូរឈាម មិនបាត់ អ៊ុំស្រីប្តឹងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបាត់ដំបង ចុះស្រាវជ្រាវឃាត់ខ្លួន ពេលមកទទួលលិខិតឆ្លងដែន កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ នៅកន្លែងធ្វើលិខិតឆ្លងដែនពលករម្ដុំទល់មុខសណ្ឋាគារប្រេស៊ីដង់ ស្ថិតនៅក្នុងភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
លោក សេង លុច នាយរងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបាត់ដំបង បានឲ្យដឹងថា បុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ពៅ សីហា អាយុ ៣២ ឆ្នាំមុខ របរ ជាកម្មករសំណង់រស់នៅភូមិអណ្ដើកហែប ឃុំអណ្ដើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។ ចំណែកក្មេងរងគ្រោះអាយុ ៤ ឆ្នាំជាកូនស្រីបង្កើត មានម្ដាយ តែចេញទៅធ្វើការនៅប្រទេសថៃបាត់ ហើយទុកកូននៅជាមួយឪពុក រស់នៅក្នុងបន្ទុកជីដូន និងអ៊ុំស្រី នៅភូមិអណ្ដើកហែបនេះ ។
លោក សេង លុច បានស្រង់សំដីអ៊ុំស្រីរបស់ក្មេងស្រីអាយុ ៤ ឆ្នាំមកបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៤ គឺជនសង្ស័យជា ឪពុកបង្កើតរូបនេះ បានត្រឡប់ពីធ្វើជាងសំណង់នៅឯខេត្តបាត់ដំបង ទៅផ្ទះនៅភូមិអណ្ដើកហែប ដើម្បីទៅលេងកូនស្រីនិងជីដូនចាស់ ។ នៅថ្ងៃនោះ កូនស្រីអាយុ ៤ ឆ្នាំ និងឪពុកបានដេកនៅក្នុងផ្ទះជាមួយគ្នា ហើយឪពុករូបនេះបានរំលោភកូនស្រីបានសម្រេចហើយព្រឹកឡើង បានត្រឡប់មកធ្វើការជាជាងសំណង់នៅបាត់ដំបងវិញ ។ ក្រោយមក ស្រាប់តែក្មេងស្រីអាយុ ៤ ឆ្នាំរងគ្រោះហូរធ្លាក់ឈាមតាមប្រដាប់ភេទហើយ ជីដូនចាស់ និងអ៊ុំស្រីបានសួរនាំ ទើបក្មេងស្រីរងគ្រោះបានប្រាប់ថា ឪពុកបង្កើតបានប្រើម្រាមដៃលូកប្រដាប់ភេទនាងលេងតាំងពីគាត់មកលេងផ្ទះម្ល៉េះ ។ ក្រោយពីសាកសួរដឹងរឿងរ៉ាវហើយ អ៊ុំស្រី ឈ្មោះ ពាញ សុផាន់ អាយុ ៣៨ ឆ្នាំបានមកតាមរកឪពុកចិត្តតិរិច្ឆានរួបនេះ នៅឯខេត្តបាត់ដំបងមិនឃើញ ហើយបានមកដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ។
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបងបានចុះស្រាវជ្រាវ ដឹងទីកន្លែងស្នាក់នៅ និងបានទទួលដំណឹងថា ជនសង្ស័យបានមកធ្វើលិខិតឆ្លងដែលពលករ នៅម្ដុំមុខសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង ។ កម្លាំងបានទាក់ទាញហៅជនសង្ស័យ ឲ្យមកយកលិខិតឆ្លងដែនហើយឃាត់ខ្លួនតែម្ដង ។
ជនសង្ស័យឈ្មោះ ពៅ សីហា អាយុ៣២ឆ្នាំ ជាឪពុកបង្កើតរបស់ក្មេងស្រីអាយុ ៤ ឆ្នាំរងគ្រោះបានសារភាពថា នៅថ្ងៃកើតហេតុ កាលពីថ្ងៃទី០៣ ខែសីហា នោះ គឺរូបគេបានត្រឡប់ពីធ្វើការងារសំណង់ នៅឯខេត្តបាត់ដំបងទៅផ្ទះឯភូមិអណ្ដើកហែប ដើម្បីទៅលេងកូននិងម្ដាយក្មេកចាស់ ព្រោះប្រពន្ធខ្លួនបានចេញទៅរកការងារធ្វើ នៅ ប្រទេសថៃបាត់ជាយួរមកហើយ ។
ជនសង្ស័យបានបញ្ជាក់ថា នៅយប់កើតហេតុនោះរួបគេបាននាំកូនស្រីទៅដេកជាមួយ ហើយយប់ស្ងាត់បានប្រើម្រាមដៃលូកខ្វេះរុកប្រដាប់ភេទកូនស្រី រហូតបានសម្រេចម្នាក់ឯងពិតប្រាកដ ដូចការចោទប្រកាន់មែន ។
លោក សេង លុច បញ្ជាក់ថា បុរសសង្ស័យត្រូវកសាងសំណុំរឿងបញ្ជួនទៅតុលាការនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៤ ដើម្បីចាត់ការទៅតាមនិតិវិធី ៕