ខេត្តកំពង់ស្ពឺ ៖ យុវជនចំនួន៣នាក់ដើរឆ្លងទំនប់បង្ហូរទឹក ហូរបោកធ្លាក់លង់ទឹកស្លាប់ម្នាក់ រស់ម្នាក់ ហើយម្នាក់ទៀតបាត់ខ្លួន បន្ទាប់ពីពួកគេទាំង៣នាក់ បានមកទំនប់បង្ហៀរទឹក១០០ម៉ែត អូរក្រាំងអំបិលហើយនាំគ្នាដើរឆ្លង ហេតុការដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១៦ និង ៣០នាទី ល្ងាចថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចទំនប់បង្ហៀរទឹក១០០ម៉ែត អូរក្រាំងអំបិល ដែលស្ថិតក្នុងភូមិអន្លុងគង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះទី១ មានឈ្មោះ ហ៊ុម រីមសុខុម អាយុ ២១ឆ្នាំ រស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទី២ ឈ្មោះម៉ុន សុជាតា អាយុ ២៧ ឆ្នាំ និងទី៣ ឈ្មោះ ទីន អាយុ ២៧ឆ្នាំ នៅភូមិជាមួយគ្នា បាននាំគ្នាមកលេងទឹកទំនប់បង្ហៀទឹក ១០០ម៉ែត្រអូរក្រាំងអំបិល ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុជនរង គ្រោះឈ្មោះ ទីន និងឈ្មោះ ម៉ុន សុជាតា បាននាំគ្នាចុះលេងទឹក និងមានបំណងដើរឆ្លងតាមទំបង្ហៀរពីលិចទៅកើត ប៉ុន្តែដោយសារកំលាំងទឹកហូរខ្លាំងទប់ខ្លួនមិនជាប់បានរអិលធ្លាក់ចូលទឹកបោកកួចលិចបាត់ ភ្លាមៗនោះឈ្មោះហ៊ុំ រីមសុខុម បានស្រែកឱ្យគេជួយ ហើយសមត្ថកិច្ចបានជួយអត្តរាគមន៍រកឃើញសាកសពជនរងគ្រោះឈ្មោះ ទីន និងជួយស្រង់ប្រគល់ជូនក្រុមគ្រួសារ ។ ដោយឡែក ឈ្មោះ ម៉ុន សុជាតា បានលិចទឹកមិនទាន់ រកសពឃើញនៅឡើយទេ ។
បច្ចុប្បន្ន កំលាំងសមត្ថកិច្ចកំពុងសហការជាមួយក្រុមគ្រួសារកបន្តទៀត ។ ចំណែកសាកសពដែករកបានប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕