0

កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន ឃាត់​ពលករ​ខ្មែរ​ចំនួន១៣៧នាក់ ស្រី ៦៣នាក បំរុង​ឆ្លងដែន​ខុសច្បាប់

កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន ឃាត់​ពលករ​ខ្មែរ​ចំនួន១៣៧នាក់ ស្រី ៦៣នាក បំរុង​ឆ្លងដែន​ខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ដឹកនាំ​ដោយ​អនុសេនីយ៍ឯក អោក សំ​ណុ​ក នាយរង​ការិយាល័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរ​បី​ជាន់ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​លេខ៩១១ បានធ្វើការ​ទប់ស្កាត់ ឃាត់​ពលករ​ខ្មែរ​ចំនួន១៣៧នាក់ ស្រី ៦៣នាក់ បំរុង​ឆ្លងដែន​ខុសច្បាប់ ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ កាលពីវេលា​ម៉ោង៩ ព្រឹក ​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

បើតាម​ការរៀបរាប់​ពី​ពលករ​ទាំង​នោះបាន​ឲ្យដឹងថា ៖ ពួកគាត់​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នេះ គឺ​ទៅដោយ​ចិត្ត​ខ្លួនឯង មិនមាន​មេខ្ស​ល់​នោះទេ ហើយ​ការ​ទៅនេះ​ក៏​ដោយសារតែ​ពួកគាត់​រួច​ពី​ធ្វើស្រែ​ចម្ការ ហើយ​គ្មាន​ការងារ​ធ្វើ​ក៏​នាំគ្នា​ទៅធ្វើ​ចំណាកស្រុក​ឆ្លងដែន​ទៅ​ប្រទេស​ថៃ គឺ​ដើម្បី​ទៅធ្វើ​កម្មករ​ដាំដំឡូង​មី ដាំពោត​ និង​អំពៅ នៅ​ខេត្ត​ស្រះ​កែវ និង​ខេត្ត​ត្រាត​ ចំពោះ​ការ​ទៅនេះ​គឺ​គាត់ ឆ្លងដែន​តាម​ច្រក​អូរ​បី​ជាន់ ច្រក​ក្តឹប​ថ្ម​ និង​ច្រក​ចំការ​គ ដោយ​បង់​ឲ្យ​យោធា​ប្រចាំការ​នៅតាមនីមួយៗនោះ ពី៥ពាន់​ទៅ១ម៉ឺន​រៀល ទើប​អនុញាតិ​ឲ្យ​ពួកគាត់​ទៅ។

លោក​វរសេនីយ៍ត្រី​ ឡាយ គឹម​លួ​ន នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​ និង​ការពារ​អ​នីតិ​ជន បានបញ្ជាក់​ផងដែរ​ថា៖ ពលករ​ទាំង១៣៧នាក់ មាន​ស្រី ៦៣នាក់ ក្នុងនោះ​គឺ​ពួកគាត់​មកពី​ខេត្តបន្ទាយមានជ័យ ចំនួន៦២នាក់ ស្រី២៩នាក់, ខេត្តកំពង់ធំ​ ចំនួន២៩នាក់​ ស្រី១៣នាក់​ និង​ខេត្តសៀមរាប ​ចំនួន​៤៦នាក់ ស្រី២១នាក់។

ពលករ​ទាំងនេះ​ត្រូវបានធ្វើ​ការអប់រំ​ណែនាំ​ពី​បញ្ហា​ប្រឈម​នានា​ចំពោះ​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ រួច​អោយ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​គាត់​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ដើម្បី​ទៅធ្វើ​ឯកសារ​ត្រឹមត្រូវ​តាមច្បាប់៕

RTTK012-(1) RTTK012-(2) RTTK012-(5)

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!