0

កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ធ្វើការ​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន២២កញ្ចប់ និង​យ៉​ម៉ា​ចំនួន១៨គ្រាប់

កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ធ្វើការ​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន២២កញ្ចប់ និង​យ៉​ម៉ា​ចំនួន១៨គ្រាប់

ខេត្តព្រះវិហារ ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ ធ្វើការ​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នា​ក់នៅផ្ទះ​ និង​ដកហូតបាន​ថ្នាំញៀន​ម៉ា​ទឹកកក ​ចំនួន ២២កញ្ចប់ និង​ថ្នាំញៀន​យ៉ាម៉ា​ ចំនួន ១៨គ្រាប់​ និង​សម្ភារ:មួយចំនួនទៀត កាលពីវេលា​ម៉ោង១៣ និង៣០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ដែល​ស្ថិតនៅ​ចំណុច ភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។

បើតាម​ប្រភព​ព័ត៌មាន​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​ថ្លែងប្រាប់​ភ្នាក់ងារ​ព័​ត៌មានឱ្យដឹងថា បុរស​ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ កៅ សុង ហៅ​ ចឹក អាយុ៥០ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឃុំខាងលើ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បានបញ្ជាក់​បន្ត​ឱ្យដឹងថា​ទៀតថា ការឃាត់ខ្លួន​នេះ ​គឺ​ធ្វើទៅបាន​ដោយមាន​ការ សហការ​ដ៏​ល្អ​របស់​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត ដែលដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ពេជ្រ សុ​ភី មេបញ្ជាការ​មូលដ្ឋាន បានធ្វើ​ការតាមដាន​នូវ​សកម្មភាព របស់​ជនសង្ស័យ​ខាងលើ​ជា​យូរ​មកហើយ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បានបញ្ជាក់​អោយដឹងទៀតថា ក្នុង​ប្រតិបត្តិការ​នោះ​ផងដែរ កម្លាំង​ក៏បាន​ធ្វើការ​ចាប់យក​វត្ថុតាង មួយចំនួន​ពី​ជនសង្ស័យ​រួមមាន៖ ០១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន២២កញ្ចប់ ០២. ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន១៨គ្រាប់, ០៣ ទូរស័ព្ទ ចំនួន០១គ្រឿង ០៤. លុយ​ខ្មែរ ៧០.០០០រៀល និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយនឹង​វត្ថុតាង ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត កំពុង​កសាង​សំណុំរឿង ប​ញ្ចូ​ន​មក​បញ្ជាការដ្ឋាន​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធីច្បាប់៕

RTTK012-(3) RTTK012-(4)

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!