0

អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបបទល្មើសព្រៃឈើ

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាគណៈបញ្ជាការឯកភាព បញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សរុបចំនួន៥៣នាក់ ដឹកនាំដោយ ឯកឧត្តម សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្ត រួមជាមួយព្រះរាជអជ្ញារងខេត្តកំពង់ស្ពឺ បានចុះធ្វើការបង្ក្រាបបទល្មើសព្រៃឈើកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយចាប់យកបានវត្ថុតាងមួយចំនួនរួមមាន ឈើមូលចំនួន១០៣៩ ដុំ។ ហើយឈើទាំងនោះ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការវាស់វែង ដើម្បីចងក្រងធ្វើជាឯកសារ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

RTTK066 RTTK077 RTTK088 RTTK099

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!